ហ្ស៊កដានីបញ្ជូនក្បួនរថយន្តជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ -- សមាគមអឌ្ឍចន្ទក្រហមហ្ស៊កដានីបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូនក្បួនរថយន្តជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។
សមាគមអឌ្ឍចន្ទក្រហមហ្ស៊កដានីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្បួនរថយន្តនេះបានចេញដំណើរពីទីក្រុងអាម៉ាន់ ហើយកំពុងធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សាតាមរយៈកំពង់ផែ និងច្រកឆ្លងកាត់របស់ប្រទេសអេហ្ស៊ីប។
លោក ម៉ូហាម៉ាដ ហាឌីដ (Mohammad Hadid) ប្រធានសមាគមអឌ្ឍចន្ទក្រហមហ្ស៊កដានីបាននិយាយថា ក្បួនរថយន្តនេះឆ្លុះបញ្ចាំងពីការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសហ្ស៊កដានីចំពោះប្រជាជនប៉ាឡេស្ទីន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា។
លោកក៏បានសរសើររដ្ឋាភិបាលហ្ស៊កដានីសម្រាប់ការសម្របសម្រួលនីតិវិធីរបស់ក្បួនរថយន្ត និងអាជ្ញាធរអេហ្ស៊ីប និងសមាគមអឌ្ឍចន្ទក្រហមសម្រាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការផ្តល់ជំនួយដល់តំបន់ហ្គាហ្សា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





