អធិការដ្ឋាននគរបាលស្រុកស្ទោងជំរុញឱ្យបន្តដំឡើងភ្លើងសូឡាចរាចរណ៍ដើម្បីសុវត្ថិភាពដល់អ្នកធ្វើដំណើរលើដងផ្លូវ
AKP កំពង់ធំ ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦--អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ លោក វរសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោងបានជំរុញដល់ផ្នែកជំនាញចរាចរណ៍និងប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យបន្តដំឡើងភ្លើងសូឡាចរាច រណ៍នៅតាមទីតាំងសំខាន់ៗក្នុងមូល ដ្ឋានដើម្បីសុវត្ថិភាពដល់អ្នកធ្វើដំណើរលើដងផ្លូវ។

ការដំឡើងភ្លើងសូឡាចរាចរណ៍នេះមានគោលបំណងជួយបង្កើនការមើលឃើញសញ្ញាសម្គាល់ និងស្ថានភាពផ្លូវ ជាពិសេ សនៅពេលយប់ ឬតំបន់ដែលមានពន្លឺមិនគ្រប់គ្រាន់ ព្រមទាំងជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវមានការប្រុងប្រយ័ត្ន និងគោរព ច្បាប់ចរាចរណ៍បានកាន់តែប្រសើរ។

ជាមួយគ្នានេះភ្លើងសូឡាចរាចរណ៍ត្រូវបានភ្ជាប់ជាមួយលេខទូរសព្ទទំនាក់ ទំនងរបស់សមត្ថកិច្ច ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មាន ឬរាយការណ៍អំពីគ្រោះថ្នាក់ និងហេតុការណ៍បន្ទាន់ផ្សេងៗ។ វិធានការនេះ នឹងជួយឱ្យសមត្ថកិច្ចទទួលបានព័ត៌មានបានឆាប់រហ័ស និងអាចចុះអន្តរាគមន៍បានទាន់ពេលវេលា។

លោកអធិការក៏បានណែនាំឱ្យកម្លាំងជំនាញបន្តចុះពិនិត្យ និងកំណត់ទីតាំងដែលមានហានិភ័យខ្ពស់ ដើម្បីដាក់បន្ថែមភ្លើងសូឡា និងស្លាកសញ្ញាចរាចរណ៍តាមការចាំបាច់និងបានអំពាវនាវដល់ប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងលើកកម្ពស់សុវត្ថិភាពសាធារណ៕

ដោយ៖ ស៊ុមវណ្ណា





