ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោផ្ដល់អំណោយជូនពលរដ្ឋចាស់ជរានិងគ្រួសារជួបការលំបាក
AKP កំពង់ឆ្នាំង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម សូ សុភ័ក្រ្ត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារមនុ ស្សធម៌សម្តេចតេជោ-ធិបតី បានជួបសំ ណេះសំណាលជាមួយប្រជាពលរដ្ឋជួបការលំបាកងាយរងគ្រោះ ស្ត្រីមានកូនច្រើន ចាស់ជរាគ្មានទីពឹងនិងគ្រួសារកងទ័ព នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

ពិធីដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក សាន់ យូ អភិបាល រងខេត្ត លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង ក្រុមការងារមនុស្សធម៌ អាជ្ញាធរមូលដ្ឋាន លោក លោស្រីនិងសហជីពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងផងដែរ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម សូ សុភ័ក្រ្ត បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គមនិងមានការអភិវឌ្ឍលើគ្រប់វិស័យ។ នាពេលបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក់ក្នុងការស្ដារហេដ្ឋារចនាសម្ព័នដូចជា ផ្លូវ ថ្នល់ ស្ពាន សាលា រៀនគ្រប់កម្រិត វត្តអារាម ស្រះទឹក ប្រឡាយ សំណង់អគារខ្ពស់ៗ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពកាន់តែប្រសើឡើង ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ នៃរដ្ឋសភា។
ទន្ទឹមនឹងនេះឯកឧត្តម បានថ្លែងអំណរ គុណដល់ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានរួមសាមគ្គីគ្នាថែរក្សានូវសុខសន្តិភាព និងសូម បន្ត ថែរក្សា នូវអ្វីៗដែលជាសមិទ្ធផលយើងមានសព្វថ្ងៃនេះ គឺជាមោទនភាពរបស់ រាជរដ្ឋាភិបាលដែលដឹកនាំ។ ការដាក់ចេញនិងអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ សុខសន្តិភាព របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋនៅក្នុងខេត្ត អាចគោរពព្រះពុទ្ធសាសនា និងជំនឿសាសនាដទៃនានាទៀតបានដោយមិនប្រកាន់ជាតិសាសន៍ណាឡើយ។ តាំងតែពីដើមរហូតមកដល់បច្ចុប្បន្ន វត្តអារាមបានចូលរួមអភិវឌ្ឍសង្គមកម្ពុជាស្ទើរគ្រប់វិស័យ។

ថ្លែងក្នុបរិបទនេះឯកឧត្តមបានក្រើនរំលឹ កដល់លោកគ្រូអ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្ស ជួយណែនាំដល់កូនចៅរបស់ខ្លួនយកពេលទំនេរអានសៀវភៅដែលមាននៅតាមបណ្ណាល័យនិងនៅតាមសាលារៀន ដើម្បីបង្កើននិងពង្រឹងសមត្ថភាពយល់ដឹង ប្រែខ្លួនក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិទៅថ្ងៃអនាគត ។ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ទង្វើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម និងចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា សូមឱ្យប្រជាពលរដ្ឋយើងធ្វើឱ្យបាន ដើម្បីនាំមកនូវសេចក្ដីសុខសេចក្ដីចម្រើនគ្រប់ៗគ្នា។

ឯកឧត្តម សូ សុភ័ក្រ ឯកឧត្តមអភិបាល ខេត្ត អ្នកដំណាងរាស្ត្រ និងមន្ត្រីអមដំ ណើរ បាននាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចែកជូនប្រជាពលរដ្ឋចំនួន២៣គ្រួសារក្នុងមួយគ្រួសារៗទទួលបាន មានអង្ករចំនួន២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ត្រីខ១០កំប៉ុងនិងថវិកា៥ម៉ឺនរៀលផងដែរ៕
ដោយ៖ បៃ ស៊ីថុន





