លោកអភិបាលរងខេត្តព្រះសីហនុ អញ្ជើ ញធ្វើបទបាឋកថា ចែករំលែកចំណេះ ដឹង និងបទពិសោធន៍ការងារ ស្តីពី «ការដឹកនាំ ការគ្រប់គ្រង និងការ អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញធ្វើបទបាឋកថា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារ ស្តីពី «ការដឹកនាំ ការគ្រប់គ្រង និងការ អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងសិស្សនគរបាល ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈជំនាន់ទី២០ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ។

លោក អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា បទបាឋកថានេះ មានគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តការងារប្រចាំថ្ងៃជាក់ស្តែងពាក់ព័ន្ធនឹងការដឹកនាំ ការគ្រប់គ្រងរដ្ឋបាល និងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីរួមចំណែកពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងការយល់ដឹងបន្ថែមទផតរបស់សិក្ខាកាម ក្នុងការអនុវត្តតួនាទី និងភារកិច្ចយកទៅអនុវត្តនៅមូលដ្ឋានរបស់ខ្លួនប្រកបដោយការ ទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕


ដោយ៖ ងូ សុមុនី





