AKP កណ្តាល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ —




ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មាធិការទី៧ នៃព្រឹទ្ធសភា អញ្ជើញទទួលស្វាគមន៍ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា អគ្គលេខាធិការមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) និងគណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្តមអគ្គលេខាធិការ AIPA អញ្ជើញមកកម្ពុជា ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
រូបថត៖ សួស សាវី