កូនត្រីចម្រុះទម្ងន់ ប្រមាណជិត៥០ គីឡូក្រាម ត្រូវបានចាក់លែងចូលក្នុងដែនធម្មជាតិវិញ
AKPកំពង់ចាមថ្ងៃទី ២៥ សីហាឆ្នាំ២០២៦---
កូនត្រីចម្រុះទម្ងន់ ប្រមាណជិត៥០ គីឡូក្រាម រួមនឹងឧបករណ៍ នេសាទខុសច្បាប់ ជាច្រើនប្រភេទ ដូចជា ឧបករណ៍ លូស្បៃមុងចំនួន ១៦មាត់ ឧបករណ៍លបប្រឹស ១០០ ចំនួន ៦គ្រឿង របាំងស្បៃមុងប្រវែង ៤០៥ម៉ែត្រ បង្គោលចម្រឹងចំនួន ១៨៥ដើមត្រូវបាន រុះរើបំផ្លាញចោល និងចាក់លែងចូលបឹងធម្មជាតិវិញនឹងកន្លែងនៅចំណុចចុងព្រែកជីក ចំណុចទំនប់រំលិច និងចំណុចក្រោយវត្តមេ ស ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
កិច្ចយុទ្ធនាការចុះប្រតិបត្តិការត្រួតពិនិត្យទប់ស្កាត់ បង្ក្រាបបទល្មើសជលក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ ចាមនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះរបស់ខណ្ឌរដ្ឋបាលជលផលកំពង់ ចាម ក្រោមការចូលរួមជាមួយ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយអាជ្ញាធរស្រុកកងមាសនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។


សូមបញ្ជាក់ផងដែរកាលពីថ្ងៃ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ យុទ្ធនាការនៃការបទល្មើសនេសាទក្នុងស្រុកកងមាសនៅដែរ កម្លាំងជំនាញខណ្ឌជលផលខេត្តក៏បានបង្ក្រាបនិងរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់ នៅនឹងកន្លែងរួមមាន ឧបករណ៍ស្បៃមុងចំនួន ៣៧មាត់ របាំងស្បៃមុង៣ ០៥០ម៉ែត្រ ឧបករណ៍សាច់អួនលើសប្រវែង៤មាត់ របាំង៥៥០ម៉ែត្រ ចម្រឹង/បង្គោលចំនួន៧២០ដើម និងបានចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញប្រមាណ ជាង១៧៥គីឡូក្រាមផងដែរ៕

ដោយ៖ ឆាយ ម៉ុត





