ប្រជាពលរដ្ឋសម្តែងក្តីរីករាយ ដល់រាជរដ្ឋាភិបាលសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ
AKP កំពង់ឆ្នាំង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦---
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង បានផ្តល់នូវផ្លូវបេតុង ២០០០ម៉ែត្រ នៅឃុំច្រណូក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាព ហេដ្ឋារ ចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជបនីយកម្មកសិកម្មអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹក នាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី សិស្សានុសិស្ស និង ប្រជាពលរដ្ឋជាច្រើននា់ផងដែរ ។
ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ផ្លូវដែលកំពុងបើកឲ្យដំណើរការសាងសង់នាពេលនេះ ជាគម្រោងថ្មីមួយទៀតរបស់រាជរដ្ឋា ភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែតជាប្រមុខដឹកនាំ ផ្ដល់ឱកាសមានលក្ខណៈពិសេសខុស ពីគម្រោងផ្សេងៗទៀត ដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទឲ្យល្អប្រសើរឡើងវិញ។

គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទសម្រាប់បងប្អូនប្រជាពលរដ្ឋ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ កសិផលផ្សេងៗ លើកស្ទួយជីវភាព បង្កើនសោភ័ណ្ឌភាពទីប្រជុំជន ទីជនបទ បង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរនិងទាក់ទាញភ្ញៀវទេសច រណ៍ផងដែរ។
ទន្ទឹមនឹងនេះឯកឧត្តមបានស្នើសុំប្រជា ពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធររួមចំណែកកសាង ផ្លូវនេះប្រកបដោយស្មារតីមនសិការ។ នៅពេលធ្វើចរាចរណ៍ និងបើកបរកុំឱ្យលើសល្បឿនកំណត់ ចៀសវាងកុំឱ្យមានគ្រោះថ្នាក់ និងអាចដឹកកសិផលទៅលក់នៅទីផ្សារឱ្យមានសុវត្ថិភាព។ សមិទ្ធផលទាំងអស់នេះ បានផ្តល់ផលប្រយោជន៍រួមសម្រាប់សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូននិងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយត្រូវពាក់មួកសុវត្ថិភាពឱ្យបានជាប់ជាប្រចាំ រាល់ ពេលធ្វើដំណើរម្តងៗផងដែរ។


ឯកឧត្តមអភិបាលខេត្តបានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើ ប្រាស់បានយូរអង្វែង។ ការសាងសង់ ត្រូវចាត់ទុកសមិទ្ធផលដែលបានស្ថាប នានាពេលនេះ ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ហើយសមិទ្ធផលទាំងនេះគឺដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ដោយ៖ បៃ ស៊ីថុន





