បិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពេទ្យសង្គ្រោះជំនាន់ទី២ ជំនាញភស្តុភារជំនាន់ទី២ និងជំនាញបច្ចេកទេសជំនាន់ទី៤ កងពលធំអន្តរាគមន៍លេខ៣
AKP ព្រះវិហារ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ --នៅទីបញ្ជាការកងពលធំធំអន្តរាគមន៍លេខ៣ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦មានពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពេទ្យសង្គ្រោះជំនាន់ទី២ ជំនាញភស្តុភារជំនាន់ទី២ និងជំនាញបច្ចេកទេសជំនាន់ទី៤ ឆ្នាំ២០២៦ ក្រោមអធិបតី លោកឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរង កងទ័ពជើងគោក ។

លោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេ បញ្ជាការរង កងពលធំអន្តរាគមន៍លេខ ៣ បានមានស្រសាសន៍ថា ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលពេទ្យ សង្គ្រោះជំនាន់ទី២ ជំនាញភស្តុភារជំនាន់ទី២ និងជំនាញបច្ចេកទេសជំនាន់ទី៤នេះ គឺដើម្បីលើកកម្ពស់គុណភាព សមត្ថភាពក្នុងការយល់ដឹង គ្រប់ផ្នែកគ្រប់ជំនាញ ដើម្បីពង្រឹងវិស័យការពារជាតិឲ្យបានរឹងមាំ ព្រមទាំងថ្លែងអំ ណរគុណដ៏ស្មោះអស់ពីដួងចិត្តចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់សិក្ខាកាមកន្លងមក រហូតដល់បានបញ្ចប់វគ្គហ្វឹកហ្វឺននេះជាស្ថាពរ ដោយទទួលលទ្ធផលនិទ្ទេសល្អប្រសើរ ព្រមទាំងបានផ្តល់ថវិកាជាប្រាក់ហូបប្រចាំថ្ងៃ ដល់យោធិនជួរមុខក្នុងម្នាក់ៗទទួលបានចំនួន៣,០០០រៀលក្នុងមួយថ្ងៃ ព្រមទាំងក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការ កងទ័ព ជើង គោក ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ ពង្រឹងសមត្ថភាព និងលទ្ធភាព ដល់កងទ័ពក្នុងការអនុវត្តន៍ តួនាទីភារកិច្ចបេសកកម្ម ការពារជាតិមាតុភូមិ បូរណភាពទឹកដី និងហ៊ានពលីកម្មគ្រប់បែបយ៉ាងក្នុងបូព្វហេតុ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសការងារហ្វឹកហ្វឺន បណ្តុះ បណ្តាលលើគ្រប់វិស័យ និងកសាងប្រៀបការពារជាតិនាពេលបច្ចុប្បន្ន ឆ្ពោះទៅអនាគត ។

លោកឧត្តមសេនីយ៍ឯក កែន តារា មានប្រសាសន៍ធ្វើការផ្ដាំផ្ញើដល់សិក្ខា កាមទាំងអស់ដែលត្រូវបានបញ្ចប់វគ្គហ្វឹកហ្វឺននេះ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការហ្វឹកហ្វឺនរៀនសូត្របន្តដោយខ្លួនឯង និងព្យាយាមអនុវត្តជាក់ស្តែងដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន និងសូមឲ្យសិក្ខាកាមយកចិត្តទុកដាក់គោរពវិន័យសណ្តាប់ធ្នាប់ បទបញ្ជាឲ្យបានម៉ឺងម៉ាត់ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង ចេះជួយទុក្ខធុរៈគ្នា ចេះពន្យល់ណែនាំគ្នាក្នុងនាមជាមិត្តរួមអាវុធដើម្បី ពង្រឹង គុណភាពចំណេះដឺងដែលបានសិក្សាកន្លងមក ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើ ដើម្បីយកចំ ណេះដឹង នឹងជំនាញ ដែលបានខិតខំសិក្សារៀនសូត្រ ទៅបំរើក្នុងអង្គភាពឲ្យអស់ពីលទ្ធភាព ទៅតាមជំនាញ និងចំណេះដឹងដែលខ្លួនមាន ដើម្បីចូលរួមជួយអង្គភាព ក៍ដូចជាបានចូលរួមចំណែក ជួយកសាងនូវធនធានមនុស្ស នៅក្នុងកងយោធពលខេមរភូមិន្ទ ជាទំពាំងស្នងឬស្សី និងឃឿនការពារជាតិមាតុប្រទេស នាពេលអនាគត៕


ដោយ៖ ទិត ស្រ៊





