អភិបាលស្រុកតាំងគោកនាំយកអំណោយចុះសាកសួរសុខទុក្ខជនចាស់ជរាមានជីវភាពលំបាក និងជំងឺប្រចាំកាយនៅឃុំស្រឡៅ
AKP កំពង់ធំ ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៦--លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦បានដឹកនាំក្រុម ការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ជនចាស់ជរា មានជំងឺប្រចាំកាយ និងជួបការលំបាកចំនួន ៣គ្រួសារ នៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោកហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នា ក់ ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលរដ្ឋមានជីវភាពលំបាក។លោកបានសម្តែងនូវក្តីអាណិត អាសូរយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំង ៣គ្រួសារ និងបានលើកទឹកចិត្តឱ្យពួកគាត់បន្តតស៊ូជម្នះរាល់ឧបសគ្គក្នុងជីវភាព។

អំណោយទាំងនោះរួមមាន៖គ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃបានមួយរយៈផងដែរ។លោក ហាក់ ម៉ុងហួត ក៏បានណែនាំដល់អាជ្ញាធរភូមិ-ឃុំ បន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា ជនពិការ និងក្រុមងាយរងគ្រោះផ្សេងទៀត ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយទាន់ពេលវេលា។

គួរបញ្ជាក់ដែរថា ការចុះសួរសុខទុក្ខ និងចែកអំណោយនេះ គឺជាផ្នែកមួយនៃការ អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ឱ្យកាន់តែប្រសើរឡើងផងដែរ៕

ដោយ៖ ស៊ុម វណ្ណា





