ពិធីប្រកាសសមាសភាពអនុប្រធានគណៈកម្មាធិការ និងប្រធាន អនុប្រធានលេខាធិការដ្ឋាន ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦--






ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក.) អញ្ជើញជាអធិបតីពិធីប្រកាសសមាសភាពអនុប្រធានគណៈកម្មាធិការ និងប្រធាន អនុប្រធានលេខាធិការដ្ឋាន នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
រូបថត៖ AKP-បន្ទាយមានជ័យ





