ការដឹកជញ្ជូនទំនិញតាមផ្លូវដែកចិន-ឡាវ មានលើសពី ៩០លានតោន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ -- ក្រុមហ៊ុន China Railway Kunming Group Co., Ltd. បាននិយាយកាលពីថ្ងៃអង្គារថា ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនទំនិញជាង ៩០លានតោនចាប់តាំងពីផ្លូវដែកចាប់ផ្តើមដំណើរការ ដោយទំនិញឆ្លងដែនលើសពី ២១លានតោន។
ប្រតិបត្តិករបាននិយាយថា គិតត្រឹមព្រឹកថ្ងៃអង្គារ ផ្លូវដែកនេះបានដំណើរការរថភ្លើងដឹកទំនិញជាង ៨០.០០០គ្រឿង រួមទាំងរថភ្លើងដឹកទំនិញឆ្លងកាត់ព្រំដែនជាង ២៣.០០០គ្រឿង។
មន្ត្រីម្នាក់នៃមជ្ឈមណ្ឌលភស្តុភារកម្មគុនមីង នៃក្រុមហ៊ុន China Railway Kunming Group បាននិយាយថា ចំនួនរថភ្លើងដឹកទំនិញឆ្លងកាត់ព្រំដែនដែលដំណើរការជារៀងរាល់ថ្ងៃបានកើនឡើងដល់កម្រិតកំពូលចំនួន ២៣គ្រឿង ខណៈដែលសមត្ថភាពដឹកជញ្ជូនអតិបរមាក្នុងមួយរថភ្លើងបានកើនឡើងពី ២.០០០តោនដល់ ២.៨០០តោន។
ផ្លូវដែកចិន-ឡាវ ដែលបានបើកដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០២១ និងភ្ជាប់ទីក្រុងគុនមីង នៅភាគនិរតីប្រទេសចិនជាមួយរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ ពីច្រករបៀងដឹកជញ្ជូនក្នុងតំបន់ទៅជាសរសៃឈាមភស្តុភារកម្មអន្តរជាតិ។
បច្ចុប្បន្ននេះ ទំនិញដែលដឹកជញ្ជូនតាមរយៈផ្លូវដែកបានទៅដល់ប្រទេស និងតំបន់ចំនួន ១៩ រួមមានប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងបង់ក្លាដែស។ កន្លែងផ្ទុកទំនិញបានពង្រីកពីជាង ១០ប្រភេទនៅពេលចាប់ផ្តើមប្រតិបត្តិការដល់ជាង ៤.០០០ប្រភេទនាពេលបច្ចុប្បន្ន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





