នៅរាជធានី-ខេត្ដអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០ភាគរយ រយៈពេល៣ថ្ងៃចាបពីថ្ងៃនេះតទៅ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--ក្នុងរយៈពេល៣ថ្ងៃនេះគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ នៅតាមបណ្តាខេត្ត និងរាជធានី អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៦០ ភាគរយ ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសដែលចេញផ្សាយ ដោយក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ។

បើយោងតាមព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមដដែលបានឱ្យដឹងទៀតថា ដោយសារព្យុះទី១៨ ឈ្មោះ សូដេល (Saudel)T2618 បានវិវត្តទៅជាព្យុះសង្ឃរា រួមជាមួយនឹង ព្យុះទី១៩ ឈ្មោះ ណារ៉ា (Narra) T2619 និងព្យុះទី២០ ឈ្មោះ ហ្គាណារី (Gaenari) T2620 មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រ កម្ពុជា។តែព្រះរាជាណាចក្រកម្ពុជាពុំស្ថិត នៅ ក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះទេ។
ដោយសារស្ថានភាពធាតុអាកាសបែបនេះនឹងធ្វើឱ្យតំបន់មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីសម្ពាធនេះរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦រួមមាន៖
-១-តំបន់វាលទំនាប៖-សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសពាយ័ព្យមានល្បឿនមធ្យម ៦ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៣០%។
-២-តំបន់ខ្ពង់រាប៖–សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហ ភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៨ម៉ែត្រក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០%។

-៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៧ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះ ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៦០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕
ដោយ សួស សំរិត





