ហេតុការណ៍ផ្ទុះរោងចក្រថាមពលបានធ្វើឱ្យភាគខាងលិចប្រទេសលីប៊ី ដាច់ចរន្តអគ្គិសនី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ -- ក្រុមហ៊ុនអគ្គិសនីទូទៅលីប៊ី (GECOL) បាននិយាយថា ការផ្ទុះមួយនៅជិតរោងចក្រថាមពល Zawiya នៅភាគខាងលិចប្រទេសលីប៊ីបានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយនៅទូទាំងរដ្ឋធានីទ្រីប៉ូលី និងតំបន់ជុំវិញ ដោយក្រុមហ៊ុនបន្ថែមថា ការស្តារថាមពលឡើងវិញកំពុងដំណើរការ។
ការផ្ទុះនៅជិតរោងចក្រថាមពល Zawiya បានធ្វើឱ្យរោងចក្រផលិតថាមពលជាច្រើនដាច់ចរន្តអគ្គិសនីដែលរំខានដល់បណ្តាញអគ្គិសនី។ ក្រុមហ៊ុន GECOL បានកត់សម្គាល់ថា ក្រុមបច្ចេកទេសជំនាញត្រូវបានដាក់ពង្រាយដើម្បីស៊ើបអង្កេតមូលហេតុនៃការផ្ទុះ និងស្តារស្ថេរភាពឡើងវិញដល់បណ្តាញ។
ក្រុមហ៊ុន GECOL បានបញ្ជាក់ថា ការផ្គត់ផ្គង់អគ្គិសនីនឹងវិលត្រឡប់មកវិញបន្តិចម្តងៗទៅកាន់តំបន់ដែលរងផលប៉ះពាល់ដែលនៅសល់ ដោយប្រតិបត្តិការបណ្តាញធម្មតាត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុនបានសុំទោសដល់ប្រជាពលរដ្ឋចំពោះការដាច់ចរន្តអគ្គិសនី ឬការរំខានណាមួយ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





