អាជ្ញាធរស្រុកគិរីវង់ ចុះដំឡើងបង្គោលអំពូលសូឡា និងកញ្ចក់សុវត្ថិភាពចរាចរណ៍ តាមបណ្ដោយផ្លូវក្នុងឃុំព្រៃអំពក
AKP តាកែវ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦---
ដើម្បីរួមចំណែកលើកកម្ពស់សោភ ណភាព និងបង្កើនសុវត្ថិភាពក្នុងការធ្វើដំ ណើរជូនប្រជាពលរដ្ឋ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ បានដឹកនាំក្រុមការងាររួមមាន លោកអភិបាលរងស្រុក មន្ត្រីរាជការ កងក ម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុក មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំនៃឃុំអំពក មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាព លរដ្ឋភូមិអំរ៉ែ បានចុះសហការរៀបចំជួសជុលកែលម្អ ព្រមទាំងដំឡើងបង្គោលអំពូលភ្លើងសូឡា និងកញ្ចក់សុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវក្នុងមូលដ្ឋាន។សកម្មភាពនេះធ្វើឡើងនៅតាមបណ្ដោយផ្លូវមួយខ្សែក្នុងភូមិអំរ៉ែឃុំអំពកស្រុកគិរីវង់ខេត្តតាកែវ ថ្ងៃទី១៥ ខែសីហាឆ្នាំ២០២៦។

លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ បានគូសបញ្ជាក់ថា សកម្មភាពអភិវឌ្ឍន៍ និងកែលម្អហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ នាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនពន្លឺនៅពេលរាត្រី និងសម្រួលដល់ការមើលផ្លូវនៅត្រង់ចំណុចផ្លូវកោងឬផ្លូវបំបែក ដែលប្រឈមនឹងគ្រោះថ្នាក់ សំដៅធានាសុវត្ថិភាពប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ទាំងអស់គ្នា។
លោក ងួន ឌីណា ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រជាថវិកា អំពូលសូឡា និងកញ្ចក់ចរាចរណ៍ ក្នុង ស្មារតីរួមសហការជាមួយអាជ្ញាធរ ដើម្បីកសាង និងអភិវឌ្ឍសមិទ្ធផលក្នុងសហ គមន៍ឱ្យកាន់តែមានសុវត្ថិភាព និងសោ ភ័ណភាពស្រស់បំព្រង។

លោក ងួន ឌីណា បានមានប្រសាសន៍បន្តថា សកម្មភាពនៃការៀបចំបំពាក់អំពូលភ្លើងបំភ្លឺផ្លូវនេះ ធ្វើឡើងក្នុងគោលបំណងធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ដោយបង្កើនពន្លឺក្នុងពេលរាត្រី ការពារបទល្មើសផ្សេងៗ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍នាពេលយប់ ជាពិសេសគឺប្រែក្លាយមុខមាត់មូលដ្ឋានឱ្យមានភាពស្រស់ស្អាត និងមានរបៀបរៀបរយល្អ។

លោកអភិបាលស្រុកគិរីវង់ ក៏បានធ្វើការណែនាំនិងសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សានិងការពារ សម្បត្តិសា ធារណៈទាំងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ដើម្បីធានាបាននូវការប្រើប្រាស់ឱ្យបានយូរអង្វែង សម្រាប់ជាប្រយោជន៍រួមរបស់សហគមន៍។
លោក ងួន ឌីណា បានសង្កត់ធ្ងន់ថា រដ្ឋបាលស្រុកគិរីវង់ នឹងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ព្រមទាំងចូលរួមលើកកម្ពស់គុណភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ អ៊ុច សៀង





