ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន នៅខេត្តតាកែវ
AKP តាកែវ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--






ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ អមដំណើរដោយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ប្រមាណជិត ២ ០០០នាក់ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវត្តមង្គលមានលក្ខណ៍ ស្ថិតក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។
រូបថត៖ AKP-តាកែវ





