គណៈរដ្ឋមន្ត្រីស្រីលង្កាអនុម័តកិច្ចសន្យាផ្គត់ផ្គង់ប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងឆៅ រយៈពេលវែង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ -- យោងតាមការប្រកាសរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីស្រីលង្កាបានអនុម័តកិច្ចសន្យាផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងឆៅ ដែលគ្របដណ្តប់រយៈពេលរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ខណៈដែលរដ្ឋាភិបាលកំពុងចាត់វិធានការដើម្បីធានាការផ្គត់ផ្គង់ថាមពលដែលមិនមានការរំខានសម្រាប់ប្រទេស។
កិច្ចសន្យាទាំងនេះត្រូវបានផ្តល់ជូនបន្ទាប់ពីការដេញថ្លៃប្រកួតប្រជែងអន្តរជាតិមានកំណត់ក្នុងចំណោមអ្នកផ្គត់ផ្គង់ដែលបានចុះបញ្ជីជាមួយសាជីវកម្ម។ ការដេញថ្លៃចំនួនបួនត្រូវបានទទួលសម្រាប់ការផ្គត់ផ្គង់ប្រេងឆៅPetrol 92 និងប្រេងឆៅ Murban ខណៈដែលការដេញថ្លៃចំនួនប្រាំមួយត្រូវបានដាក់ជូនសម្រាប់កិច្ចសន្យាប្រេងម៉ាស៊ូត។
ការអនុម័តរបស់គណៈរដ្ឋមន្ត្រីត្រូវបានផ្តល់ឱ្យលើសំណើដែលដាក់ដោយរដ្ឋមន្ត្រីក្រសួងថាមពល ដោយការផ្គត់ផ្គង់ទាំងនោះមានបំណងរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈចម្រាញ់ និងប្រេងឆៅគ្រប់គ្រាន់សម្រាប់តម្រូវការថាមពលរបស់ប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





