ក្រសួងអភិវឌ្ឍន៍ជនបទបន្តយកចិត្តទុកដាក់ខ្ពស់ ជំរុញល្បឿនយ៉ាងសកម្មលើការងារហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យនៅតាមតំបន់ដាច់ ស្រយាល
AKPបន្ទាយមានជ័យថ្ងៃទី១៣ខែសីហាឆ្នាំ២០២៦--ដើម្បីឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ ក៏ដូចជាការសំណូ មពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់សុខុមាល ភាព និងកម្រិតជីវភាពរស់នៅ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុង ជំរុញល្បឿនយ៉ាងសកម្មលើការងារហេដ្ឋារច នាសម្ព័ន្ធទឹកស្អាត និងអនាម័យនៅតាមតំបន់ដាច់ស្រយាល។

ជាក់ស្តែង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ យោងតាមការចាត់តាំងខ្ពង់ខ្ពស់ពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ទិត្យ សុផា អគ្គាធិការង និងជានាយកកម្មវិធី បានដឹកនាំប្រតិភូបច្ចេកទេស ចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាព “កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព” ស្ថិតនៅក្នុងឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សសមាសភាពចូលរួមនៅក្នុងបេសកក ម្មចម្បងនេះ រួមមានឯកឧត្តម ទិត្យ សុផា អគ្គាធិការង និងជានាយកកម្មវិធីលោក- លោកស្រី ប្រធានគ្រប់គ្រងកម្មវិធីមន្ត្រីជំនាញនៃអង្គភាពគ្រប់គ្រងកម្មវិធីថ្នាក់ជាតិ (PMU)ក្រុមទីប្រឹក្សាអនុវត្តកម្មវិធីថ្នាក់ជាតិ (PIC)លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារបច្ចេកទេសអមដំណើរជាច្រើនរូប។
ការចុះពិនិត្យនាឱកាសនោះ គឺផ្តោតសំខាន់លើការវាយតម្លៃគុណភាព សុវត្ថិភាព និងល្បឿននៃការអនុវត្តគម្រោង ដើម្បីធានាថាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសមាសភាគអនាម័យត្រូវបានរៀបចំឡើងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងអាចឆ្លើយតបបានវែងឆ្ងាយចំពោះតម្រូវការប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះ ឯកឧត្តម ទិត្យ សុផា បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់យ៉ាងស៊ីជម្រៅរបស់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ដែលតែងតែចាត់ទុកវិស័យទឹកស្អាត និងអនាម័យជាអាទិភាពចម្បងមួយក្នុងការកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមបានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទក្រោមការដឹកនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បាននិងកំពុងខិតខំជំរុញគ្រប់យន្តការ ដើម្បីប្រែក្លាយតំបន់ជនបទឱ្យកាន់តែមានភាពប្រែប្រួល និងអភិវឌ្ឍន៍ជាបន្តប ន្ទាប់។
"ការទទួលបានទឹកស្អាតប្រើប្រាស់ និងអនាម័យល្អ មិនត្រឹមតែជាតម្រូវការមូលដ្ឋានរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះយ៉ាងរឹងមាំក្នុងការកាត់បន្ថយជំងឺដង្កាត់ លើកកម្ពស់សុខភាព និងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។"
ការចុះពិនិត្យវឌ្ឍនភាពនៅឃុំតាគង់ ស្រុកម៉ាឡៃ នាពេលនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ និងការធ្វើការងារយ៉ាងជិតស្និទ្ធរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការបំពាក់ប្រព័ន្ធទឹកស្អាត និងការលើកកម្ពស់ការយល់ដឹងពីអនាម័យជនបទ នឹងជួយសម្រួលទុក្ខធុរៈរបស់ប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ ឱ្យរួចផុតពីការប្រើប្រាស់ទឹកមិនមានសុវត្ថិភាព និងរួមចំណែកប្រែក្លា យតំបន់ព្រំដែនមួយនេះឱ្យមានការអភិវ ឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាពពិតប្រាកដ៕
ដោយ ៖ឈុនសារ៉ាត





