ក្រសួងសង្គមកិច្ចរៀបចំកិច្ចប្រជុំពិនិត្យលើ" គោលនយោបាយជាតិស្ដីពីសង្គមកិច្ច "
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត អុល រ៉ូ រដ្ឋលេខាធិការ ក្រសួង ស.អ.យ. បានដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាង " គោលនយោបាយជាតិស្ដីពីសង្គមកិច្ច " ដែលមានការចូលរួមពីសមាជិក សមាជិកានៃក្រុមការងាររៀបចំគោលនយោបាយជាតិស្តីពីសង្គមកិច្ច សរុបប្រមាណ ១១០ នាក់។

ឯកឧត្តម បណ្ឌិត អុល រ៉ូ បានលើកឡើងថា ការរៀបចំគោលនយោបាយជាតិស្តីពីសង្គមកិច្ច ត្រូវបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានគោលបំណងសំខាន់ៗដូចជា ប្រមូលផ្តុំ រៀបចំ តម្រង់ទិស ធ្វើសុខដុមនីយកម្ម និងឯកទេសនីយកម្មសេវាក្នុងវិស័យសង្គមកិច្ច ដើម្បីនិរន្តភាពនៃធនធាន ក្នុងការផ្តល់សេវាសង្គម និងសេវាឯកទេសចាំបាច់ទាំងក្នុងវិស័យរដ្ឋ ឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។ ការរៀបចំឱ្យមានអភិបាលកិច្ចរួមលើគោលនយោបាយនិងផែនការយុទ្ធសាស្ត្រតាមវិស័យរង របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

ការបង្កើនភាពប្រទាក់ក្រឡា សុខដុម និងនិរន្តរភាពនៃការងារសង្គមកិច្ចនិងការផ្តល់សេវាក្នុងវិស័យសង្គមកិច្ច ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។

ហើយកិច្ចប្រជុំនោះក៏បាន ដោះស្រាយបញ្ហាប្រឈមចម្បងៗដែលអ្នក សង្គមកិច្ចថ្នាក់ជាតិ និងក្រោមជាតិ កំពុងជួបប្រទះក្នុងការអនុវត្តការងារក្នុងការផ្តល់សេវាដើម្បីជួយដល់អតិថិជនសង្គមកិច្ច ៕
ដោយ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





