AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ -- លោក នីហ្សាមូដឌីន អូមៀ (Nizamuddin Omir) អ្នកនាំពាក្យនគរបាលខេត្តបាននិយាយកាលពីថ្ងៃអាទិត្យថា ប៉ូលីសអាហ្វហ្គានីស្ថានបានរឹបអូសគ្រឿងញៀនមួយចំនួនធំ និងចាប់ខ្លួនមនុស្ស ៦នាក់នៅភាគខាងជើងខេត្តតាកា។
លោក អូមៀ បាននិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃសៅរ៍ ខណៈពេលកំពុងដឹកជញ្ជូនគ្រឿងញៀនដែលត្រូវបានលាក់ទុកក្នុងយានយន្ត។
លោកបានបន្ថែមថា ករណីនេះត្រូវបានបញ្ជូនទៅអាជ្ញាធរពាក់ព័ន្ធ ហើយការស៊ើបអង្កេតបឋមលើជនសង្ស័យកំពុងដំណើរការ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)