រដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរជាតិដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលា ការ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការ សម្រុះសម្រួល ផ្សះផ្សាវិវាទរវាង
AKP ខេត្តព្រះសីហនុ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំ ការនៃ អ.ដ.ក និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះអនុស្សរណ នៃការ យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួល ផ្សះផ្សាវិវាទរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តប្រះសីហនុ នៅសាលា ដំបូងខេត្តព្រះសីហនុ ព្រឹកថ្ងៃចន្ទទី១០ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ពិធីចុះអនុស្សរណនៃការយោគ យល់គ្នា ក្នុងគោលបំ ណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការភាពជា ដៃគូសំដៅរួមចំ ណែក លើកកម្ពស់គុណភាព ប្រសិទ្ធ ភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះ សម្រួល ផ្សះផ្សាវិវាទក្រៅ ប្រព័ន្ធតុលាការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អ.ដ.ក. និងរដ្ឋបាលខេត្ត នឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួល ផ្សះផ្សាវិវាទក្នុងនោះរួមមាន ៖
១-ក្នុងករណីមានការដាក់ ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អ.ដ.ក. នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ចំពោះសំណុំរឿងវិវាទទាំងឡាយណាដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់ រដ្ឋបាលខេត្ត។

២-រដ្ឋបាលខេត្តបញ្ជូនសំណុំរឿងវិវាទដែលទទួលបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីដាក់ជូន អ.ដ.ក. ពិនិត្យ និងដោះស្រាយនៅ អ.ដ.ក.។
៣-រដ្ឋបាលខេត្ត នឹងផ្តល់កិច្ចសហការជូនដល់ អ.ដ.ក. ក្នុងការចុះមកដោះស្រាយវិវាទដែលកើតមាន នៅក្នុងមូលដ្ឋានរបស់ខេត្ត។
៤-រដ្ឋបាលខេត្ត នឹងផ្តល់កិច្ចសហការផ្តល់ទិន្នន័យពាក់ព័ន្ធនឹងការដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលកើតមាន នៅក្នុងមូលដ្ឋានរបស់ខេត្តជូន អ.ដ.ក. ដើម្បីមានមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងផែនការ យុទ្ធសាស្ត្រដាក់ជូនរាជរដ្ឋាភិបាល។

៥-រួមសហការគ្នាក្នុងការពង្រឹង និងលើកកម្ពស់ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាវិវាទក្រៅ ប្រព័ន្ធតុលាការឱ្យបានទូលំទូលាយ។
៦-សហការគ្នាក្នុងការរៀបចំកិច្ចប្រជុំ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល ឬព្រឹត្តិការណ៍នានាទាក់ទងនឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ។
៧-អនុវត្តសកម្មភាពចាំបាច់ផ្សេងទៀតតាមការព្រមព្រៀងគ្នារបស់គូភាគី។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ និងរដ្ឋ បាលខេត្តព្រះសីហនុ ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្តសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការចចារ ពិភាក្សា និងរៀបចំ ដោយជោគជ័យនូវ “អនុស្សរ ណៈនៃការយោគ យល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះ សម្រួលផ្សះផ្សាវិវាទ” រហូតយើងអាចឈានទៅដល់ការចុះហត្ថលេខានាថ្ងៃនេះ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងយុត្តិធមបានបញ្ជាក់ថា តាមរយៈការអនុវត្តគម្រោងខាងលើនេះ អ.ដ.ក. បានបង្កើតឱ្យមាន នូវការិយាល័យតំណាង អ.ដ.ក. ក្នុងជំហានសាក ល្បងប្រចាំនៅខេត្ត រតនគិរី, ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ ដែលជាអង្គភាពថ្មីមួយចំណុះអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ដែលចាត់ទុកជាការបោះជំហានថ្មីមួយទៀតរបស់ អ.ដ.ក. ក្នុងការពង្រីកយន្តការនៃការទទួលពាក្យបណ្ដឹង និងការដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋជនជាតិដើមភាគតិច និងប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល។

ការិយាល័យតំណាង អ.ដ.ក ដើរតួជាបណ្ដាញអង្គការមានសមត្ថកិច្ចសំខាន់ចំនួន៣ ក្នុងនោះ ១.ទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋដែលស្នើសុំផ្សះផ្សារវិវាទ ២.ធ្វើការសម្រុះសម្រួលដោះ ស្រាយវិវាទ ៣.សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយអំពី យយន្តការដោះស្រាយវិវាទ និងការបណ្តុះ បណ្តាលជំនាញ នៃការដោះស្រាយវិវាទជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ។ ផ្អែកតាមលទ្ធផលរយៈពេល ២ឆ្នាំ លើការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលគួរជាទីមោទន ជាពិសេសការ សាទរពីប្រជាពលរដ្ឋដែលទទួលបានដំណោះស្រាយឈ្នះឈ្នះសម្រាប់ពួកគាត់ផងដែរ ៕
ដោយ ងូ សុមុនី





