មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ពិនិត្យ ព្យាបាលជំងឺភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃនៅបុស្តិ៍សុខភាពអាយុយឺនយូរអូរបាក់រទេះ
AKP ខេត្តព្រះសីហនុ ថ្ងៃសុក្រទី០៧ ខែសីហា ឆ្នាំ២០២៦---
ក្រុមការងារកម្មវិធីសុខភាពភ្នែក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានចុះយុទ្ធនាការវាស់គំហើញ ពិនិត្យ ព្យាបាលជំងឺភ្នែក និងផ្តល់ជូនវ៉ែនតាដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជា ពលរដ្ឋនៅបុស្តិ៍សុខភាពអាយុយឺនយូរអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

យុទ្ធនាការវាស់គំហើញ ពិនិត្យ ព្យា បាលជំងឺភ្នែក និងផ្តល់ជូនវ៉ែនតាដោយឥតគិតថ្លៃនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពភ្នែក កាត់បន្ថយបញ្ហាពិការភាពភ្នែកដែលជៀសវាងបាន និងជួយសម្រួលដល់ជីវភាពរស់នៅ ក៏ដូចជាសុខុមាលភាពភ្នែកជូនដល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សូមបញ្ជាក់ថា កន្លងមកក្រុមការងារកម្មវិធីសុខភាពភ្នែក នៃមន្ទីរសុខាភិ បាលនៃរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានចុះយុទ្ធនាការវាស់គំហើញ ពិនិត្យ ព្យាបាលជំងឺភ្នែក និងផ្តល់ជូនវ៉ែនតាដោយឥតគិត ថ្លៃជូនសិស្សានុសិស្ស និងបងប្អូនប្រជា ពលរដ្ឋនៅក្នុងប៉ុសសុខភា ព និងសាលាបឋម និងអនុវិទ្យាល័យក្នុងស្រុកព្រៃនប់ផងដែរ ៕

ដោយ៖ងូ សុមុនី





