កៀហ្ស៊ីស៊ីស្ថាននាំចេញផលិតផលទឹកដោះគោជិត ២០.០០០តោនក្នុងឆមាសទីមួយ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋាភិបាលកៀហ្ស៊ីស៊ីស្ថានបាននិយាយកាលពីថ្ងៃពុធថា ប្រទេសកៀហ្ស៊ីស៊ីស្ថានបាននាំចេញផលិតផលទឹកដោះគោចំនួន ១៩.៩១៥,៥៥តោនទៅកាន់ប្រទេសនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី និងប្រទេសទីបីក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៦។
យោងតាមក្រសួងធនធានទឹក កសិកម្ម និងឧស្សាហកម្មកែច្នៃ បានឱ្យដឹងថា ក្នុងអំឡុងពេលនោះ ការនាំចេញផលិតផលទឹកដោះគោរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថានរួមមានការ៉េមចំនួន ២.៣៣៩តោន ប៊ឺចំនួន១០០,៥៦តោន ឈីសចំនួន ៦៧៤,៥៤តោន ផលិតផលទឹកដោះគោដែលមានជាតិ fermented ចំនួន ១៩៧,៧៧តោន និងទឹកដោះគោ whey ចំនួន១៨៩តោន។
លើសពីនេះ ការនាំចេញទឹកឃ្មុំធម្មជាតិរបស់ប្រទេសនេះបានកើនឡើង។ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ទឹកឃ្មុំចំនួន ២២៨,៨៤តោនត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេស។
ក្រសួងបានសរសេរនៅលើបណ្ដាញសង្គមតេឡេក្រាមថា «តួលេខទាំងនេះបង្ហាញពីតម្រូវការជាបន្តបន្ទាប់សម្រាប់ផលិតផលកៀហ្ស៊ីស៊ីស្ថាននៅក្នុងទីផ្សារបរទេស និងការពង្រីកឱកាសនាំចេញនៅក្នុងឧស្សាហកម្មទឹកដោះគោ និងការចិញ្ចឹមឃ្មុំ»។
ក្រសួងបានបន្ថែមថា ប្រទេសកៀហ្ស៊ីស៊ីស្ថានបន្តអភិវឌ្ឍន៍ការកែច្នៃកសិកម្ម និងបង្កើនសក្តានុពលនាំចេញ ដោយផ្តោតលើការផលិតផលិតផលអាហារដែលមានគុណភាពខ្ពស់ និងប្រកួតប្រជែងសម្រាប់ទីផ្សារពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





