កម្ពុជា-ម៉ាឡេស៊ី រៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC)
AKP គួឡាឡាំពួ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ --








ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាសហប្រធាន ជាមួយឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ម៉ាឡេស៊ី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។
នៅចុងបញ្ចប់ ឯកឧត្តមសហប្រធានទាំងពីរក៏បានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ JCBC កម្ពុជា-ម៉ាឡេស៊ី លើកទី៣ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខ។
រូបថត៖ ក្រសួងការបរទេស





