គម្រោងគជ់ ចាប់ផ្តើមសាងសង់លានហាលចំនួន ១០ទីតាំងសម្រាប់កសិករដាំស្វាយចន្ទី
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦--ទីលានហាលចំនួន ១០ទីតាំង កំពុងសាងសង់នៅខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការគាំទ្ររបស់គម្រោងគជ់ ដល់កសិករដែលមានទំហំផលិតកម្មតូចតាមរយៈសហគមន៍កសិកម្ម។ នេះបើតាមការឱ្យដឹងពីគម្រោងគជ់នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ។

ទីលានហាលទាំង ១០ទីតាំងនេះនឹងផ្តល់ដល់កសិករនូវកន្លែងសម្ងួតស្វាយចន្ទីបន្ទាប់ពីប្រមូលផល ជួយកាត់បន្ថយការខាតបង់ដែលបណ្តាលមកពីភ្លៀង ស្ថានភាពស្ងួតមិនល្អ និងហានិភ័យអាកាសធាតុផ្សេងទៀត។
ទីតាំងទាំងនេះ នឹងជួយកសិកររក្សាគុណភាពគ្រាប់ចន្ទី និងបង្កើនឱកាសប្រកួតប្រជែងដើម្បីទទួលបានតម្លៃកាន់តែប្រសើរពីអ្នកទិញ។

លោក ឌៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដើម្បីណែនាំអ្នកម៉ៅការ តំណាងមកពីសហគមន៍កសិកម្មទាំង ១០ អាជ្ញាធរមូលដ្ឋាន និងដៃគូផ្សេងទៀតពីការការពារបរិស្ថាន និងសង្គម សុខភាព និងសុវត្ថិភាពការងារ សមភាពយេនឌ័រ និងបរិយាបន្នសង្គម ក្រមប្រតិបត្តិ និងយន្តការដោះស្រាយបណ្តឹងតវ៉ា ដើម្បីធានាថាការសាងសង់ត្រូវបានអនុវត្តដោយសុវត្ថិភាព និងការទទួលខុសត្រូវ ផ្អែកលើគោល នយោបាយរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងមូលនិធិអាកាសធាតុបៃតង។

ទីលានហាលទាំង ១០កនលែងនេះ ជាការចាប់ផ្តើមនៃការគាំទ្រផ្នែកហេដ្ឋារ ចនាសម្ព័ន្ធក្រោយការប្រមូលផល របស់គម្រោងគជ់ ដែលជួយដល់កសិករនៅ ខេត្តកំពង់ធំ ដោះស្រាយបញ្ហាប្រឈម និងកាត់បន្ថយការខាតបង់ក្រោយការប្រមូលផល ៕
ដោយ៖ ណយ នឿន ,ប្រភព៖គម្រោងគជ់





