ដំណឹងល្អ សម្រាប់បងប្អូននៅខេត្តព្រះសីហនុដែលមានបញ្ហាភ្នែក សូមអញ្ជើញទៅពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ
AKP ព្រះសីហនុ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦--មន្ទីរសុខាភិបាលខេត្តព្រះសីហនុបានចេញសេចក្ដីជូនដដំណឹងស្ដីពីកម្មវិធីពិនិត្យភ្នែក ផ្ដល់វែនតា និងស្រាវជ្រាវរកជំងឺបាយភ្នែក ភ្នែកកន្ទុយថ្លែន ដើម្បីបញ្ជូនទៅធ្វើការវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឥតគិតថ្លៃ នៅប៉ុស្តិ៍សុខភាពអាយុយឺនយូរអូរបាក់រទេះ។
កម្មវិធីពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី៧ ខែសីហា ឆ្នាំ២០២៦ កម្មវិធីនឹងចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង ១១ព្រឹក ។ដូច្នេះសម្រាប់បងប្អូនដែលមានបញ្ហាសុខភាពភ្នែក សូមអញ្ជើញទៅពីនិត្យឱ្យបានគញរប់គ្នា៕

ដោយ ងូ សុមុនី





