ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ —












ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១១ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមរត់ប្រណាំងសរុប ៦,៥០០នាក់ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៥ ក្នុងនោះអត្តពលិកខ្មែរចំនួន ៥ ៤៥០នាក់ និងអន្តរជាតិចំនួន ១ ០៥០នាក់ មកពី ៥១ប្រទេស។
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។
រូបថត៖ ឃុត សៅ និងយឹម សុវឌ្ឍនា





