រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រគេនទៀនវស្សា និងបច្ច័យដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ៤០
AKP ឧត្តរមានជ័យ ថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២៦--





ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញប្រគេនទៀនវស្សា និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន ៤០ នៅទូទាំងខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
រូបថត៖ AKP-ឧត្តរមានជ័យ





