ឯកឧត្តម វ៉ី សំណាង ជួបសំណេះ សំណាលជាមួយមន្ត្រី គណបក្ស ប្រជាជនកម្ពុជាស្រុកព្រៃកប្បាស
AKPតាកែវថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦--
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ សមាជិកគណៈក ម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជាស្រុកព្រៃកប្បាស បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយមន្ត្រីគណបក្សឃុំចំនួន៧ក្នុងស្រុកព្រៃកប្បាស រួមមានឃុំអង្កាញ់ ឃុំព្រៃកប្បាស ឃុំពោធិ៍រំចាក ឃុំបានកាម ឃុំព្រៃល្វា ឃុំក្ដាញ់ និងឃុំកំពង់រាប។

ពិធីនេះរៀបចំឡើង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃកប្បាសខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៦មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅ អំពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ជូនចំពោះបងប្អូនមន្ត្រីបក្ស និងប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកព្រៃកប្បាសផងដែរ។

ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅលើទស្សនវិស័យនយោបាយ និងការដឹកនាំប្រទេស ដោយឯកឧត្តមបានលើកឡើងថា ការដោះដូរ ឬផ្លាស់ប្តូរថ្នាក់ដឹកនាំប្រទេសមួយៗ មិនមែនជារឿងងាយស្រួលនោះឡើយ។ប្រសិនបើការសម្រេចចិត្តរបស់បងប្អូនប្រជា ពលរដ្ឋ ដែលជាម្ចាស់ឆ្នោតមានការខុសឆ្គង ដោយសារតែការឃោសនាបោកប្រាស់ ឬការញុះញង់ផ្សេងៗ វានឹងធ្វើឱ្យអនាគតរបស់ប្រទេសជាតិធ្លាក់ចូលទៅក្នុងហានិភ័យយ៉ាងធ្ងន់ធ្ងរ។ជួបប្រទះនូវវិបត្តិ ភាពវឹកវរ និងការបាត់ បង់នូវអស្ថិរភាពនយោបាយ ដែលអាចបំផ្លាញនូវរាល់សមិទ្ធផលដែលយើងខិតខំកសាងមកយ៉ាងលំបាក។

ឯកឧត្តម វ៉ី សំណាង បានផ្តល់នូវអនុសាសន៍ និងណែនាំដល់ថ្នាក់ដឹកនាំ រួមទាំងមន្ត្រីសមាជិក សមាជិកាគណបក្សឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវភារកិច្ចសំខាន់ៗមួយចំនួនដូចជា មន្ត្រីបក្សគ្រប់រូបត្រូវខិតខំចុះឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ ក្តាប់ឱ្យបាននូវសុខទុក្ខ និងតម្រូវការជាក់ស្តែង ដើម្បីជួយដោះស្រាយបញ្ហជូនពួកគាត់ ឱ្យបានទាន់ពេលវេលា។ ត្រូវខិតខំគៀងគរ និងពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់អំពីសមិទ្ធផលពិតប្រាកដ ដែលកើតចេញពីនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ហើយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ដើម្បីធានាបាននូវការបន្តវេននៃការអភិវឌ្ឍ សន្តិសុខ និងភាពរីកចម្រើនជឿនលឿនទៅមុខឥតឈប់ឈរ ៕
ដោយ៖អ៊ុច សៀង





