កាកបាទក្រហមខេត្តបន្ទាយមានជ័យ ពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្ត អំពី "អនាម័យទឹកស្អាត និងបរិស្ថាន" ដើម្បីសុខុមាលភាពក្នុងមណ្ឌលជនភៀស សឹក
AKPបន្ទាយមានជ័យថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៦--ក្នុងគោលដៅលើកកម្ពស់សុខភាពសា ធារណៈ និងគុណភាពជីវិតសម្រាប់ប្រជា ពលរដ្ឋនៅក្នុងតំបន់ងាយរងគ្រោះ កាកបា ទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «អនាម័ យទឹកស្អាត និងបរិស្ថាន» ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហម ស្ថិតក្នុងមណ្ឌលជនភៀសសឹក ភូមិរងចាំ ឃុំស្លក្រាមស្រុកស្វាយចេក។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោក ហ៊ឹល រ៉ាយ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់យ៉ាងក្រៃលែងនៃវគ្គបណ្ដុះបណ្ដាលនេះ ដោយចាត់ទុកថា ការងារអនាម័យទឹកស្អាត និងបរិស្ថាន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺដង្កាត់ផ្សេងៗ ដែលបង្កឡើងដោយកង្វះអនាម័យ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងមណ្ឌលជនភៀសសឹក។

លោកអភិបាលរងខេត្ត បានផ្ដល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមទាំងអស់ថា
«អ្នកស្ម័គ្រចិត្តត្រូវខិតខំប្រឹងប្រែងក្រេបយកចំណេះដឹងថ្មីៗទាំងនេះឱ្យបានស៊ីជម្រៅ ព្រោះចំណេះដឹងទាំងនេះនឹងក្លាយជាអាវុធដ៏មុតស្រួច ក្នុងការអនុវត្តការងារមនុស្សធម៌ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិតខ្ពស់»។

គួរជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ រំពឹងថាអ្នកស្ម័គ្រចិត្តកាកបាទក្រហមនឹងមានសមត្ថភាពពេញលេញ ក្នុងការចុះផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋក្នុងមណ្ឌលឱ្យចេះអនុវត្តការរស់នៅស្អាត ផឹកទឹកស្អាត និងថែរក្សាបរិស្ថានឱ្យមានសោភ័ណភាព និងសុវត្ថិភាពសុខភាពជាប្រចាំ៕
ដោយ៖ឈុនសារ៉ាត





