រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៦ រដ្ឋសភាកម្ពុជាបានបោះឆ្នោតសេចក្តីទុកចិត្តឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។

ការបោះឆ្នោតសេចក្តីទុកចិត្តធ្វើឡើង ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៧ នាព្រឹកថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការ ធិបតីបឃួន សុដារីប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិក រដ្ឋសភាចំនួន១១០រូបនៃចំនួនសមាជិករដ្ឋសភាទាំងមូល។

សមាជិករដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេសដោយសម្លេ ង១០៨សម្លេង អនុបវាទ ២សម្លេង។
សម័យប្រជុំបានធ្វើការពិភាក្សា និងអនុម័ត លើរបៀបវារៈចំនួន៥៖
១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១រូប៖ ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។

២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃ អនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃ ឧបករណ៍អាកាសយាន។

៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។

៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួល ស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់។

៥-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួល ស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត៕

ដោយ៖ប៊ុនរិទ្ធ





