អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦--នៅទីស្តីការក្រសួង នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានអញ្ជើញដឹកនាំបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងត្រៀមរៀបចំទិវាអន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ អគ្គលេខាធិការ បានផ្តល់ការណែនាំ និងតម្រង់ទិសដៅការងារសំខាន់ៗដល់មន្ត្រីរាជការទាំងអស់ រួមមាន៖
-ការពង្រឹងសមត្ថភាពការងារ៖ ណែនាំអំពីរបៀបបំពេញតារាងផែនការសកម្មភាពផ្ទាល់ខ្លួនប្រចាំខែ ឆ្នាំ២០២៦ ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការអនុវត្តន៍ការងារ។

-ការត្រៀមរៀបចំទិវាអន្តរជាតិ ដោយ បែងចែកតួនាទី និងភារកិច្ចច្បាស់លាស់ សម្រាប់ការរៀបចំ "ទិវាជនមានពិការភាពភ្នែកនិងគថ្លង់អន្តរជាតិ ២៧ មិថុនា" ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ ឱ្យទទួលបានលទ្ធផលជោគជ័យ និងរលូន ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ដែលជាមន្ត្រីរាជការនៃអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ សរុបប្រមាណ ៧៣នាក់ផងដែរ ៕
ដោយ ណយ នឿន (ប្រភព៖ក្រុមប្រឹក្សាសកម្មភាពជនពិការ)





