កិច្ចប្រជុំប្រចាំអឌ្ឍមាសដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
AKP កំពង់ស្ពឺ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកិច្ចប្រជុំ ប្រចាំអឌ្ឍមាសដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេងពីចម្ងាយ (Online Zoom)។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយកដ្ឋបាលសាលាខេត្ត លោកស្នងការខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៩ ព្រមទាំងមន្ត្រីបច្ចេកទេសមួយចំនួនទៀត។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងតាមដានយ៉ាងដិតដល់លើលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ បន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់ទម្រង់នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងបរិបទឌីជីថល៕


ដោយ ម៉ែន ប៊ុនធីម





