ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រតិភូក្រសួងគមនាគមន៍ម៉ាឡេស៊ី
AKP ប៊្រុយណេ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦--




ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រតិភូក្រសួងគមនាគមន៍ម៉ាឡេស៊ី ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងប្រទេសទាំងពីរក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី២៣ (23rd SOMRI) ដែលប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូសាឡឹម។
រូបថត៖ ក្រសួងព័ត៌មាន





