កិច្ចប្រជុំស្ដីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជានិងចាត់តាំងក្រុមការងារចុះមូលដ្ឋានភូមិធំ
AKPកំពង់ធំថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--គណបក្សប្រជាជនកម្ពុជាឃុំទួលគ្រើលកាលពីរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំស្ដីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា និងចាត់តាំងក្រុមការងារចុះមូលដ្ឋានភូមិធំ។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ទុយ សុធារិទ្ធ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កនិងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើល តំណាងឯកឧត្តមបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើល ដោយមានការអញ្ជើញចូលរួមពីលោកស្រី ស៉ិន ស៉ីផាន សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទបល្ល័ង្ក ជាអនុប្រធានក្រុមការងារចុះជួយឃុំទួលគ្រើលនិងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិម្រាក(ក) លោក ព្រាប ហាវ ប្រធានគណបក្សប្រជាជនកម្ពុជាឃុំទួលគ្រើលនិងសមាជិកសមាជិកា៧៣នាក់នៅភូមិធំឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក ព្រាប ហាវ ប្រធានគណបក្សប្រជាជនកម្ពុជាឃុំទួលគ្រើល បានបញ្ជាក់ថាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំនិងភូមិនិមួយៗត្រូវតាមដានឈ្វេងយល់ វិភាគសភាពការណ៍នយោបាយរបស់ពួកអមិត្តនិងតាមមជ្ឈដ្ឋាននានាដើម្បីរៀបចំ វិធានការទប់ស្កាត់ ព្រមទាំងផ្តល់គោលការណ៍វាយបកទាន់ពេលវេលា តាមគ្រប់មធយោបាយ។ សហការណ៍ គាំទ្រ គៀង គរ ប្រភពធនធានស្របច្បាប់នានា ដើម្បីធានាលើការងារគណបក្ស និងការកសាង សមិទ្ធិផលថ្មីៗជូនគណបក្សប្រជាជនកម្ពុជា បំពេញការងារផ្សេងៗតាមការចាំបាច់ដែលគណបក្សថ្នាក់លើប្រគល់ជូន។
ក្រុមការងារមានសិទ្ធិចាត់ចែង និងចាត់តាំងមន្ត្រីគណបក្សក្រោមឱវាទ មន្ថែមចុះមូលដ្ឋានដែលខ្លួនទទួល ខុសត្រូវបានសមស្របដើម្បីបំពេញការងារផ្សេងៗតាមការងារចាំបាច់។ ប្រសិនបើបងប្អូនអត្តសញ្ញាណប័ណ្ណផុតសុពលភាពខុសអក្ខរាវិរុទ្ធ ឬក៏បាត់បង់សូមអញ្ជើញទៅធ្វើអត្តសញ្ញាណប័ណ្ណជាបន្ទាន់ ដើម្បីត្រៀមក្នុងការបោះឆ្នោតជ្រើសរើសឃុំ/សង្កាត់នាពេលខាងមុខ។

លោកស្រី ស៉ិន ស៉ីផានបានបញ្ជាក់ថាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំនិងភូមិនីមួយៗត្រូវប្រជុំជីវភាពប្រចាំខែនិងប្រជុំតាមការចាំបាច់នានារបស់គណបក្ស ដើម្បីត្រួតពិនិត្យ ពិភាក្សា បូកសរុបវឌ្ឍនភាពការងារគណបក្ស ដាក់ផែនការ ទិសដៅបន្ត ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។ ក្តាប់ឱ្យបាននូវសំណូមពរ និងសតិអារម្មណ៍ ដើម្បីវិភាគចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់គណបក្ស ដើម្បីកសាងនូវយន្តការ ដោះស្រាយសមស្របមួយសំដៅអនុវត្តឱ្យបានជោគជ័យ នូវកម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ហើយក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ខិតខំស្រាវជ្រាវសភាពការណ៍ សតិអារម្មណ៍ក្នុងស្រទាប់យុវជន ស្ត្រី កម្មករ និយោជិក និងគ្រប់មជ្ឈដ្ឋានមហាជន។ តាមដានពិនិត្យ វាយតម្លៃការអនុវត្តតួនាទីភារកិច្ចការធ្វើអំពើល្អរបស់មន្ត្រីគណបក្ស សំដៅកែលម្អឱ្យបានទាន់ពេលវេលាស្របតាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
លោក ទុយ សុធារិទ្ធបានផ្ដាំផ្ញើដល់សមាជិកសមាជិកា ត្រូវមានឆន្ទៈបម្រើគណបក្សប្រជាជនកម្ពុជា មានចិត្តស្មោះត្រង់និងការតាំងចិត្តក្នុងការបម្រើឬគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ បង្ហាញពីការលើកទឹកចិត្តឱ្យសមាជិក ឬអ្នកគាំទ្រ មានការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងនិងដាក់អាទិភាពលើផលប្រយោជន៍របស់គណបក្សក្នុងការងារនានា។ ត្រូវមានភាពស្មោះត្រង់នៅក្នុងគណបក្សប្រជាជនកម្ពុជា សមាជិកឬអ្នកដែលពាក់ព័ន្ធ ត្រូវមានចិត្តស្មោះត្រង់ មិនបន្លំ មិនក្បត់ និងគោរពតាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា។ មានសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា សមាជិកទាំងអស់ត្រូវរួបរួមគ្នា មានការយោគយល់គ្នានិងធ្វើការជាអង្គភាពតែមួយ ដើម្បីគាំទ្រនិងអភិវឌ្ឍគណបក្សប្រជាជនកម្ពុជា៕
ដោយ៖ ស៊ុម វណ្ណា





