ស្នងការខេត្តកំពង់ធំ ដាក់ចេញទិសដៅការងារ ៥ ចំណុច ដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
AKPកំពង់ធំថ្ងៃទី២០ខែ មិថុនា ឆ្នាំ២០២៦--
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តបានដាក់ចេញទិសដៅការងារ៥ចំណុចដល់កងកម្លាំងភ្លេងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ បូក សរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ មិថុនា នឹងលើកទិសដៅការងារបន្ត ប្រចាំខែ កក្កដា ដល់កងកម្លាំងចូលរួមចំនួន ២៦០ នាក់នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកាលពីរសៀលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ទោ ហេង សុផលស្នងការនគរបាលខេត្ត បានលើកឡើង អំពីស្នាដៃ គុណបំណាច់ របស់បងប្អូនកងកម្លាំង ដែលអនុវត្តសម្រេចបាន ក្នុងការអនុវត្ត តួនាទី ភារកិច្ចជំនាញ នាពេលកន្លងមក ជាពិសេសបេសកកម្ម ការពារ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ -សង្កាត់ មន្ត្រីរាជការ ជុំវិញខេត្ត ធានាបានសុខសុវត្ថិភាពល្អប្រសើរបំផុត គួរជាទីមោទនៈ ។

ដើម្បីធានាបាននិរន្តរភាពការងារ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេ ញនូវទិសដៅការងារ៥ចំណុចដល់កងកម្លាំង ត្រូវអនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់÷ទី១.ត្រូវបន្តពង្រឹងការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ដោយធ្វើការប្រមូលផ្តុំត្រួតពិនិត្យលើការគ្រងឯកសណ្ឋានរបស់បងប្អូនកងកម្លាំង ពាក់សញ្ញាសម្គាល់នគរបាលជាតិ ឱ្យបានត្រឹមត្រូវ តាមការកំណត់ក្នុងបទវិន័យនគរបាលជាតិ និងត្រួតពិនិត្យវត្តមានជាក់ស្ដែងរបស់កងកម្លាំង ក្នុងនោះ.ការងារគោរពទង់ជាតិ ការងារសង្គម ប្រចាំបញ្ជា ផ្លាស់ប្ដូរវេនប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ក្នុងអង្គភាព ត្រៀមខ្លួនរួចជាស្រេច សម្រាប់ចុះអន្តរាគមន៍ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយហេតុការណ៍ ចៃដន្យ ឬបាតុភូតធម្មជាតិជាដើម។ទី២.ការងារនគរបាលព្រហ្មទណ្ឌ ទោះបីជាសភាពការណ៍ បទល្មើសកើនឡើង តែបងប្អូនកងកម្លាំងយើង ចេញអន្តរាគមន៍ បង្ក្រាបបានទាន់ពេលវេលា ចាត់ការផ្ដន្ទាទោសតាមនីតិវិធី ច្បាប់ ។ទី៣.ការងារសណ្តាប់ធ្នាប់សាធារណៈ នៅតែជាក្ដីព្រួយបារម្ភ ចំពោះករណីគ្រោះចរាចរណ៍ ផ្លូវគោក ដែលអាចកើតមានឡើងគ្រប់ពេល វេលា ដល់ប្រជាពលរដ្ឋ បើកបរដោយការធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ដូច្នេះហើយ សូមឱ្យមន្ត្រី ជំនាញ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅងាយរងគ្រោះ បញ្ជុះកម្លាំងជាប្រចាំ ជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះ និងជួយចម្លងសិស្សានុសិស្ស នៅទីកន្លែងដែលមានបញ្ហាប្រឈម។ទី៤.ការងារអត្តសញ្ញាណកម្ម សូមមន្ត្រីជំនាញបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ចំពោះការងារផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងទី៥.បន្តយកចិត្តទុកដាក់ និងចូលរួមអនុវត្ត ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់នូវអនុក្រឹតលេខ ០៣ អនក្រ.បក ស្តីពី ការគ្រប់គ្រងឲសន្តិសុខតាមទីតាំងរស់ នៅប្រមូលផ្តុំ ឱ្យសកម្មនូវយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន។

ជាថ្មីម្ដងទៀតលោកឧត្តមសេនីយ៍ទោ ស្នងការ បានកោតសរសើរ ដល់លោកអធិការនគរបាលក្រុង-ស្រុក ចំពោះការងារគ្រប់គ្រងមុខសញ្ញា និងការងារបង្ក្រាបបទល្មើសក្មេងទំនើង បានទាន់ពេ លវេលាដើម្បីធានា រក្សាសន្តិសុខសុវត្ថិ ភាព សណ្តាប់ធ្នាប់សាធារណៈ
ជូនសង្គមជាតិនិងប្រជាពលរដ្ឋ ៕
ដោយ៖ ស៊ុម វណ្ណា





