កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ --
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឱ្យកាន់តែរឹងមាំ។

ក្រសួងកសិកម្មបានឱ្យដឹងថា តាមរយៈការចុះអនុស្សរណៈដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរនឹងរួមគ្នាជំរុញចំណុចកិច្ចសហប្រតិបត្តិការមួយចំនួន ជាពិសេសលើការជំរុញកសិពាណិជ្ជកម្ម និងវិស័យអប់រំនិងស្រាវជ្រាវកសិកម្ម៕

ដោយ៖ មករា





