សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន GAZ Group នៅរុស្ស៊ី
AKP រុស្ស៊ី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦–





សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Dolgov Leonid ប្រធានក្រុមហ៊ុន GAZ Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅសហព័ន្ធរុស្ស៊ី។
ក្រុមហ៊ុន GAZ (Gorkovsky Avtomobilny Zavod) បង្កើតឡើងក្នុងឆ្នាំ១៩៣៦ គឺជាក្រុមហ៊ុនផលិត និងនាំចេញរថយន្តពាណិជ្ជកម្មធុនស្រាល-មធ្យម រថយន្តក្រុង និងម៉ាស៊ីនដ៏ឈានមុខគេរបស់រុស្ស៊ី ទៅកាន់ជាង ៤០ប្រទេស។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GAZ Group ក៏មានផលិតរថយន្តយោធា និងរថយន្តពាសដែកផងដែរ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





