មន្ត្រីជាន់ខ្ពស់កម្ពុជាជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រី ទទួលបន្ទុកពាណិជ្ជកម្ម កូរ៉េដើម្បីទាក់ទាញការវិនិយោគរបស់កូរ៉េមកកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៦ -- ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)បានជំនួបពិភាក្សាការងាររដ្ឋមន្ត្រី ទទួលបន្ទុកពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េដើម្បីទាក់ទាញការវិនិយោគទន់មកកម្ពុជា។

នារសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០ ២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញអម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុ ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងគណៈប្រតិភូកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Yeo Han-koo រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ នៅទីស្នាក់ការកណ្តាលនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ (KCCI) នាទីក្រុងសេអ៊ូល។

នេះគឺជាជំនួបពិភាក្សាការងារកម្រិតខ្ពស់មួយ នាឱកាស ឯកឧត្តមឧបនាយករដ្ឋមន្តី បំពេញទស្សនកិច្ចគោះទ្វារ និងទាក់ ទាញវិនិយោគិនកូរ៉េទៅបោះទុនវិនិយោ គនៅប្រទេសកម្ពុជា ដែលជាប្រទេសដែលមានបរិស្ថានធុរកិច្ច បរិយាកាស និងច្បាប់វិនិយោគអំណោយផលបំផុតនៅក្នុងតំបន់។
កិច្ចពិភាក្សាផ្តោតលើកិច្ចប្រឹងប្រែងរួមគ្នារវាងកម្ពុជា-កូរ៉េ ដើម្បីជម្រុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងការជម្រុញការវិនិយោគដោយផ្ទាល់ពីវិនិយោគិនកូរ៉េនៅប្រទេសកម្ពុជា៕

ដោយ៖ ប៊ុនរិទ្ធ





