លោកជំទាវ ស្លាម គឹមឡន ចុះសួរ សុខទុក្ខ សមាជិកភូមិត្រពាំងម្អម សែនជ័យ សម្រាលកូនដោយការវះកាត់ បានដោយជោគជ័យ និង មានសុវត្ថិភាពទាំងម្តាយនិងទារក នៅមន្ទីរពេទ្យបង្អែក ខេត្ត ឧត្តរមានជ័យ
AKP ឧត្តរមានជ័យ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦---លោកជំទាវ ស្លោម គឹម ឡន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ (គ.ក.ស.ក) ខេត្តឧត្តរមាន ជ័យ អមដំណើរដោយ លោកស្រី អាត ស្រីមុំ ប្រធានក្រុមប្រឹក្សាក្រុងសំរោង និង លោកស្រី ហេង សុជាតិ អភិបាលរង នៃ គណៈអភិបាលក្រុងសំរោង នាថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញ ចុះសួរសុខទុក្ខ លោកស្រី រួម កញ្ញា អនុភូមិត្រពាំងម្អម ដែលបានទើប សម្រាលកូនដោយការវះកាត់ បានដោយជោគជ័យ និងមានសុវត្ថិភាពទាំង ម្តាយនិងទារក នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

លោកជំទាវ ស្លាម គឹមឡន មានប្រសា សន៍ថា ការយកចិត្តទុកដាក់ គិតគូរពី សុខទុក្ខ និងសុខុមាលភាពរបស់មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន ជាពិសេស ស្ត្រី និងកុមារ ជាស្មារតីមនុស្សធម៌ដែលថ្នាក់ដឹកនាំត្រូវតែយកចិត្តទុកដាក់ ផ្តល់តម្លៃ និងអនុវត្តយ៉ាងដិតដល់បំផុត ។


លោកជំទាវប្រធាន គ.ក.ស.ក ខេត្ត ព្រមទាំងលោកស្រីប្រធានក្រុមប្រឹក្សា ក្រុង និងលោកស្រីអភិបាលរងក្រុង បានសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងបាននាំយកអំណោយមនុស្សធម៌មួយចំនួន ជូនដល់លោកស្រី រួម កញ្ញា និងក្រុមគ្រួសារ ដើម្បីចូលរួមសម្រាលបន្ទុកក្នុងជីវភាពរស់នៅ និងជាការ លើកទឹកចិត្ត រួមមានសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ទារក ទឹកសុទ្ធ ចំនួន១ កេស អង្ករចំនួន២ការ៉ុង (ស្មើនឹង ២០ គីឡូក្រាម) នំធុងចំនួន១កេស ទឹកស៊ីអជីវ ចំនួន១យួរ ថវិកាឧបត្ថម្ភ ចំនួន២០០,០០០ (ពីរសែន) រៀល៕
ដោយ៖ ទិត ស្រ៊





