ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាថ្មី ៣០០០រូប មកពីសង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅត្រូវជឿទុកចិត្ដលើថ្នាក់ដឹកនាំ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៦–
សមាជិក សមាជិការមកពីគណបក្សផ្សេង៣០០០រូប ស្ម័គ្រចិត្ដមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា មកពីសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅត្រូវបន្ដជឿទុកចិត្ដមកលើគណបក្សប្រជាជន ដែលដឹកនាំដោយសម្ដេចហ៊ុន សែន សម្ដេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជាបានអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន លើគ្រប់វិស័យ និងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការ ពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់ឡើយ។

ឯកឧត្ដម ឃួ ង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា,ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ ចុះ មូលដ្ឋានខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានបញ្ជាក់បែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិក សមាជិការគណបក្ស ប្រជាជនកម្ពុជាជិតថ្មី ៣០០០រូប ក្នុងខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៦ ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ វីរៈភាពរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជាជនកម្ពុជាដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិនិងប្រជាជនឱ្យរួចផុតពីសេចក្តីស្លាប់ និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ ឱ្យមានការអភិវឌ្ឍន៍ប្រទេសជាតិរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្ដមឃួង ស្រេង បន្តថា៖ គណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាក់ស្តែង ខណៈប្រទេសកម្ពុជា កំពុងប្រឈមជាមួយជជំងឺ រcovid-19 រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រ ជាជនកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពល រដ្ឋ រហូតទប់ស្កាត់នូវការរាតត្បាតជំងឺ ដ៏សាហាវនេះបានជោគជ័យ និងធ្វើអោយប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពិភពលោក ។
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនរត់ចោលប្រជា ពលរដ្ឋឡើយ ពោលគឺមានសុខរួមសុខ មានទុក្ខរួមទុក្ខជា មួយប្រជាពលរដ្ឋ។ សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតឈ្នះភ្លូកទឹកភ្លូកដីកាលពីឆ្នាំ២០២៣កន្លងមកនេះ។ ការសម្រេចចិត្តរបស់ បងប្អូន ក្មួយៗ នាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធា នគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជាតិ។ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី បានអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន លើគ្រប់វិស័យ និងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការ ពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់ឡើយ។ ឯកឧត្ដមបន្ថែមថាសូមសមាជិកបក្សមានការជឿងជាក់និងគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការនានា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្នុងវិវាទព្រំដែនកម្ពុជា-ថៃនិងការធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ។

ពាក់ព័ន្ធនឹងការប្រកាសទទួលស្គាល់សមាជិកបក្សថ្មីនាថ្ងៃនេះឯកឧត្ដមឃួង ស្រេងបានសូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១ សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតឆ្នាំ២០២៧និង២០២៨ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន រុងរឿងបន្ថែមទៀត។
ក្នុងឱកាសនោះដែរលោកធឹម សំអាន សមាជិក គណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ក៏បានរាយការណ៍ពីការងារបំរើសេវាជូនប្រជាពលរដ្ឋតាមរយៈច្រកចេញ ចូលតែមួយ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន រហូតធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។
លោកធឹម សំអាន បានបញ្ជាក់ឱ្យដឹងថា សមាជិក សមាជិកា បក្សដែលចូលមកជាសមាជិកគណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅថ្មី និងប្រកាសបញ្ចូលនាពេលនេះមានចំនួន២៩០៣រូប មកពី៥សង្កាត់ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។លោកប្តេជ្ញាចិត្តថានឹងដណ្តើមយកជ័យជំនៈក្នុងការបោះឆ្នោត២០២៧និង២០២៨ខាងមុខនេះឱ្យបាន៕
ដោយ៖ សួស សំរិត





