អង្គការ WWT គាំទ្រកសិករខ្នាតតូចចំនួន ២០០ គ្រួសារផ្តល់ជូននូវជីសរីរាង្គ និងពូជស្រូវម្លិះក្រហម
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦--អង្គការ WWT បានគាំទ្រដល់កសិករខ្នាតតូចចំនួន ២០០ គ្រួសារ ដែលបង្កបង្កើនផលកសិកម្មលើផ្ទៃដីទំហំ ១៥០ ហិកតា តាមរយៈការផ្តល់ជូននូវជីសរីរាង្គ និងពូជស្រូវម្លិះក្រហម ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងពង្រឹងជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ ។

មន្រ្តីអង្គការ WWT បានឱ្យដឹងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ថា គម្រោងគាំទ្រដល់កសិករខ្នាតតូចនេះ ជំរុញឱ្យមានកិច្ចសហការក្នុងចំណោមប្រជាកសិករ អាជ្ញាធរមូលដ្ឋាន សមាជិកគណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិ (CPA) និងគណៈកម្មការរោងម៉ាស៊ីនកិនស្រូវសហគមន៍ ដើម្បីលើកកម្ពស់ប្រព័ន្ធកសិកម្មនិរន្តភាពប្រកបដោយបរិយាបន្ន និងមានភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ដែលជួយកាត់បន្ថយការបំពុលដោយ សារធាតុគីមី បង្កើនគុណភាពដី ការគ្រប់គ្រងទឹក និងការពារជីវៈចម្រុះ ។

តាមរយៈអន្តរាគមន៌ទាំងនេះ គម្រោងរបស់អង្គការ WWT បានរួមចំណែកដល់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម ដ៏មានសារៈ ព្រមទាំងពង្រឹងភាពធន់របស់សហគមន៍ ឱ្យកាន់តែមាននិរន្តភាពជាងមុន ទាំងមនុស្សជាតិ និងធម្មជាតិ ៕

ដោយ៖ ណយ នឿន (ប្រភព៖WWT)





