រដ្ឋបាលខេត្តកំពង់ចាម ញ្ញត្តិគាំទ្រ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាការងារទាមទារដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦---
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបា លខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលក្នុងការផ្ញើលិខិត ជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរ ការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ(UNCLOS) បន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃពីអនុស្សរណៈ នៃការយោគ យល់គ្នាឆ្នាំ២០០១ ជំនួសឱ្យយន្តការទ្វេភាគី ដើម្បីទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃដោយ សន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
ការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំនេះ គឺជាសក្ខីភាពមួយយ៉ាងច្បាស់ដែលស្ដែងឱ្យឃើញនូវសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋា ភិបាលក្នុងការការពារអធិបតេយ្យភាព ជាតិបូរណភាពទឹកដី និងផលប្រយោ ជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិមាតុភូមិតាម
រយៈការបន្តស្វែងរកដំណោះ ស្រាយដោយសន្តិវិធី បន្ទាប់ពីក្របខ័ណ្ឌទ្វេភាគីក្នុងការស្វែងរកដំណោះស្រាយត្រូវបានប្រើប្រាស់អស់លទ្ធភាព។
ប្រភពបញ្ជាក់ថា៖"យើងខ្ញុំសូមអំពាវនាវឱ្យ សហគមន៍អន្តរជាតិ សូមយកចិត្តទុកដាក់និងតាមដានការអនុវត្ត យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បី ឈានទៅរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី យុត្តិធម៌ និងតម្លាភាព។ យើងខ្ញុំសូមគាំទ្រនូវ ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសិទ្ធិស្រប
ច្បាប់របស់កម្ពុជា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តរក្សាសាមគ្គីភាពជាតិនិងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ"៕


ដោយ៖ ឆាយ មុត





