កម្មករជាង៨០០នាក់ចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវសំខាន់ៗនៅខណ្ឌកំបូល ដើម្បីសោភ័ណភាពរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦-- ដោយអនុវត្តការណែនាំពីឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូលដឹកនាំដោយ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ នារសៀលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ បានសហការជាមួយក្រុមហ៊ុនឯកជន ខេមបូឌា បានធ្វើការសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវសំខាន់ៗ ស្ថិតក្នុងមូលដ្ឋានខណ្ឌកំបូល ដោយមានកម្មករនិយោជិតចូលរួមជាង៨០០នាក់ ដើម្បីរួមគ្នាលើកកម្ពស់ទីក្រុងស្អាត និងសោភណភាពរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ នារសៀលថ្ងៃដដែលនេះ។


លោកស្រីបន្តថា រដ្ឋបាលខណ្ឌកំបូលបានសហការជាមួយក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ធ្វើការសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវសំខាន់ៗ ក្នុងសង្កាត់ចំនួន៤ រួមមាន សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ភ្លើងឆេះរទេះ និងសង្កាត់បឹងធំ ខណ្ឌកំបូល ដោយមានកម្មករនិយោជិតចូលរួមជាង៨០០នាក់ ដើម្បីរួមគ្នាលើកកម្ពស់ទីក្រុងស្អាត និងសោភ័ណភាពរាជធានីភ្នំពេញ។


ជាមួយគ្នានោះដែរ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានលើកឡើងថា រដ្ឋបាលខណ្ឌនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ក្នុងការធ្វើការសម្អាតអនាម័យបរិស្ថានស្អាត និងសកម្មភាព សង្គមផ្សេងៗ ទៀតនាពេលខាងមុខ៕
ដោយ សួស សំរិត





