អភិបាលខេត្តបន្ទាយមានជ័យេរម្លឹកដល់មន្ត្រីជំនាញ៖ «សេវាសាធារណៈមិនមែនជាបន្ទុក ប៉ុន្តែជាកាតព្វកិច្ចដែលត្រូវធ្វើឱ្យលឿន និងមានតម្លាភាព»
AKPបន្ទាយមានជ័យថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៦---ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដោយទាមទារឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងបង្កើនប្រសិទ្ធភាពការងារលើការផ្តល់សេវាដែនដី និងសំណង់ ជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមានតម្លាភាពខ្ពស់។
ការដាក់ចេញនូវផែនការកែលម្អការផ្តល់សេវានេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រង និងផ្តល់សេវាដែនដី នគររូបនីយកម្ម និងសំណង់ នៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត កាល ពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំ សាលាខេត្តបន្ទាយ មានជ័យ។

កិច្ចប្រជុំនេះ មានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងប្រធានអង្គភាពច្រកចេញចូលតែមួយ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានគូសបញ្ជាក់យ៉ាងច្បាស់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតអង្គ ភាពច្រកចេញចូលតែមួយនៅថ្នាក់រដ្ឋបាលខេត្ត ក្រុង និងស្រុក។
ឯកឧត្តមបានចាត់ទុកអង្គភាពនេះថា ជា «ក្បាលម៉ាស៊ីន» ដ៏សំខាន់ក្នុងការស ម្រួលជីវភាពរស់នៅរបស់ពលរដ្ឋ តាមរយៈការកាត់បន្ថយពេលវេលា នីតិវិធីស្មុគស្មាញ និងលុបបំបាត់ភាពមិនប្រក្រតីនានា។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសា សន៍យ៉ាងដូច្នេះថាការបង្កើតអង្គភាពច្រកចេញចូលតែមួយ គឺជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើពលរដ្ឋឱ្យបានដល់មូលដ្ឋាន។ ដូច្នេះ ក្នុងនាមជាមន្ត្រីរាជការ យើងមិនអាចធ្វើការដោយសន្តិវិធី ឬយឺតយ៉ាវបានឡើយ។ មន្ត្រីគ្រប់រូបត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ប្រកាន់យកភាពស្មោះត្រង់ និងធ្វើឱ្យសេវារដ្ឋបាលសាធារណៈមានល្បឿនលឿន មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ុ រាត្រី ក៏បានណែនាំឱ្យមន្ទីរជំនាញ និងអង្គភាពច្រកចេ ញចូលតែមួយ ពិនិត្យឡើងវិញនូវចំណុចខ្វះខាតដែលធ្លាប់កើតមាននាពេលកន្លងមក ជាពិសេសលើវិស័យដែនដី និងសំណង់ ដែលជាសេវាមានការសំណូមពរច្រើនពីពលរដ្ឋ។
ឯកឧត្តមបានដាក់ចេញនូវចំណុចគន្លឹះសម្រាប់មន្ត្រីអនុវត្តការពន្លឿននីតិវិធី លុបបំបាត់ការអូសបន្លាយពេលដោយគ្មានមូលហេតុត្រឹមត្រូវ។តម្លាភាព ១០០ ភាគរយ ពលរដ្ឋត្រូវទទួលបានព័ត៌មានច្បាស់លាស់អំពីតម្លៃសេវា និងពេលវេ លាដែលត្រូវទទួលបានលទ្ធផល។សេវាដោយស្នាមញញឹមមន្ត្រីត្រូវមានឥរិយាប ថទន់ភ្លន់ និងយកចិត្តទុកដាក់បម្រើពលរដ្ឋក្នុងនាមជាអ្នកបម្រើប្រជារាស្ត្រ។
ក្រៅពីការលើកទឹកចិត្ត ឯកឧត្តមអភិបា លខេត្តក៏បានព្រមានចំពោះមន្ត្រីណាដែលនៅតែបន្តធ្វើការយឺតយ៉ាវ ឬមានចេតនាបង្កការលំបាកដល់ពលរដ្ឋ។

ជាមួយគ្នានោះដែរឯកឧត្តមបញ្ជាក់ថា រដ្ឋបាលខេត្តនឹងមិនអត់ឱនចំពោះការបម្រើសេវាដែលគ្មានតម្លាភាពនោះទេ ព្រោះវាបានប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជ រដ្ឋាភិបាល។
កិច្ចប្រជុំបានបញ្ចប់ដោយការឯកភាពគ្នាក្នុងការកំណត់កាលវិភាគការងារច្បាស់លាស់ ដើម្បីតាមដានរាល់សំណើ និងសំណូមពររបស់ពលរដ្ឋឱ្យមានប្រ សិទ្ធភាពជាងមុន ស្របតាមគោលន យោបាយកំណែទម្រង់រដ្ឋបាលសាធារ ណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ៖ឈុនសារ៉ាត





