ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៦៤គ្រួសារទទួលអំណោយមនុ ស្សធម៌ពីកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៦---សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានចាត់ក្រុមការងារនៃទីស្នាក់ការកណ្តាលរួមជាមួយសាខា ដែលមាន លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាពជាតំណាងបាន នាំយកនូវគ្រឿងឧប ភោគ-បរិភោគ និងថវិកា ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ ចំនួន ២៦៤ គ្រួសារ មកពី៥ឃុំក្នុងស្រុករមាសហែក និង៥សង្កាត់នៃក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមរបាយការ៍ពីអាជ្ញាធរ បានបញ្ជាក់ថានៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៦ ខេត្តស្វាយរៀង មានភ្លៀង១មេធំលា យឡំ និងខ្យល់កន្ត្រាក់បណ្តាលឱ្យរងផលប៉ះពាល់ទៅលើលំនៅដ្ឋានប្រជា ពលរដ្ឋសរុប ៤០៧គ្រួសារ ស្មើនឹង ៤០៧ខ្នងផ្ទះ ក្នុងក្រុង/ស្រុក ចំនួន៥ រួមមាន ក្រុងស្វាយរៀង ១៥១ គ្រួសារ, ស្រុករមាសហែក ១៩៨គ្រួសារ, ស្រុករំដួល ៤គ្រួសារ ស្រុកកំពង់រោទិ៍ ៤៩គ្រួ សារ,និង ស្រុកស្វាយទាប ៥គ្រួសារ។ បន្ទាប់ពីក្រុមការងារចុះពិនិត្យស្ថានភាពពីផលប៉ះពាល់ដោយផ្ទាល់ទៅដល់ខ្នងផ្ទះបានសង្កេតឃើញថា លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋមិនរឹងមាំស្របទៅនិងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងអនាគតនោះទេ ដូចនេះសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពរៀបចំផ្ទះឡើងវិញត្រូវសាងសង់សំណង់ឱ្យបានរឹងមាំល្អ និងមានភាពធន់នឹងអាកាស ធាតុទាំងខ្យល់និងក្តៅ។

ជាមួយគ្នានេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់នារដូវភ្លៀងនេះ ចំពោះគ្រោះមហន្តរាយដោយធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ដូចជា ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ជាដើម។
ក្រុមការងារក៏បាននាំយកនូវសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើឱ្យប្រជា ពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អដើម្បីជៀសផុតពីជំងឺដង្កាត់នានា ដោយអនុវត្តស្អាតជានិច្ចបីគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស , ត្រីខ ១យួរ, ប្រេងឆា ២ដប, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ទឹកបរិសុទ្ធ ២កេស, ឃីត១កញ្ចប់ ។ បន្ថែមលើនេះគ្រួសាររងផលប៉ពាល់មធ្យមទទួលបានថវិកា ២០ម៉ឺនរៀល និងគ្រួសាររងផលប៉ះពាល់ធ្ងន់ធ្ងរទទួលបានថវិកា ៥០ម៉ឺនរៀល។ ដោយឡែក៥គ្រួសារដែលរលំផ្ទះទាំង ស្រុងទទួលបានថវិកាចំនួន ៥លានរៀល ក្នុងមួយគ្រួសារផងដែរ៕
ដោយពេជ្រ សំអឿន ,ប្រភព៖កាកបាទក្រហមកម្ពុជា





