ក្រុមនិស្សិតសាកលវិទ្យាល័យ RULE ធ្វើទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាព្រៃជុំ ក្នុងខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ --








ក្រុមនិស្សិតថ្នាក់ពិសេសផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំង និងអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ធ្វើទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាព្រៃជុំ និងមណ្ឌលកុមារកំព្រាព្រៃជុំ ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បណ្តុះស្មារតីយុវជន លើកកម្ពស់ការអប់រំ និងទេសចរណ៍ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ដោយទទួលបានការស្វាគមន៍ពី លោក ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
រូបថត៖ AKP-កំពង់ស្ពឺ





