ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦--
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន ដែលប្រព្រឹត្តទៅនៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មានរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំសមាសភាពដែលទើបទទួលបានការតែងតាំង ដើម្បីអនុវត្តការងារស្របតាមរចនាសម្ព័ន្ធថ្មីរបស់សមាគម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក ជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការសមាគមអតីតយុទ្ធ ជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន ព្រមទាំងលោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិ កានៃលេខាធិការដ្ឋាន និងក្រុមការងារជំនាញនានា។

នៅក្នុងឱកាសបើកកិច្ចប្រជុំនេះ ឯកឧត្ត មរដ្ឋមន្ត្រីបានណែនាំឱ្យសមាជិកសមាជិ កាទាំងអស់ដែលបានអញ្ជើញចូលរួម យកចិត្តទុកដាក់ពិភាក្សា និងអនុវត្តភារកិច្ចរៀងៗខ្លួនឱ្យស្របទៅតាមលក្ខន្តិកៈ និងគោលការណ៍ណែនាំរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជូនដល់សមាជិ កសមាគមឱ្យបានកាន់តែល្អប្រសើរ។

គួររំលឹកផងដែរថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានការចេញសេចក្តីសម្រេចជាបន្តបន្ទាប់ ស្តីពីការរៀបចំរចនាសម្ព័ន្ធ និងការតែងតាំងសមាសភាពថ្នាក់ដឹកនាំ និងក្រុមការងារជំនាញរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីធានាឱ្យការគ្រប់គ្រង និងការគាំទ្រដល់អតីតយុទ្ធជន និងនិវត្តជនក្នុងវិស័យព័ត៌មានប្រព្រឹត្តទៅដោយមានប្រសិទ្ធភាពខ្ពស់៕



ដោយ៖ ទូច វលក័្ខណ,
រូបថត ខឹម សុវណ្ណារ៉ា





