សាខាកាកបាទក្រហម ខេត្តព្រះសីហនុបើកយុទ្ធ នាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៌ផ្លូវគោកនៅលើដងផ្លូវសាធា រណៈក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦-- ព្រឹកថ្ងៃពុធទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមប្រតិបត្តិសាខាកាកបាទក្រ ហមខេត្ត ដឹកនាំយុវជនស្ម័គ្រចិត្តសាខាកាកបាទ ក្រហមសរុបចំនួន ៣៧នាក់ ស្រី ២២ នាក់ ដោយសហការជាមួយការិយាល័យចរាចរណ៍ នៃស្នងការនគរ បាលខេត្តព្រះសីហនុ បាន បើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរា ចរណ៌ផ្លូវគោកនៅលើដងផ្លូវសាធារណៈជននៅតាមស្តុបសំខាន់ៗក្នុងក្រុងព្រះសីហនុ។

ជាលទ្ធផលអ្នកស្ម័គ្រចិត្តសាខាកាកបទក្រហម សម្រេចចែកខិត្តប័ណ្ណច្បាប់ចរាចរណ៍ផ្លូវគោករួមមាន៖
១-ស្តីពីគ្រឿងស្រវឹងចំនួន ២៥០ច្បាប់
២-សៀវភៅមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ចំនួន ២០០ច្បាប់
៣-ខ្លឹមសារសង្ខែបស្តីពីការផាកពិន័យចំនួន ២៥០ច្បាប់
៤-ស្តីពីការពាក់មួកសុវត្ថិភាពឪ្យបានត្រឹមត្រូវមានចំនួន ២៦០ច្បាប់ ដល់អ្នកធ្វើដំណើរឆ្លងកាត់នៅតាមដងផ្លូវ។

លោក គាំ សុខុម នាយក សាខាកាកបាទក្រហមខេត្តព្រះសីហនុ បានឪ្យដឹងថា ចំពោះការផ្សព្វផ្សាយនេះ ក្នុងគោលបំណង ដើម្បីការលើកកម្ពស់ការយល់ដឹង ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោករបស់ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបង ប្អូនប្រជាពលរដ្ទដែលបាន និងកំពុងតែធ្វើដំណើរនៅ លើដងផ្លូវសាធារណៈ សូមឪ្យពុក ម៉ែ បងប្អូន យុវជន និងយុវនារី និងប្រជាពល រដ្ឋទាំងភ្ញៀវជាតិ អន្តរជាតិ ធ្វើដំណើរដោយប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការអំពាវនាវដូចខាងក្រោម៖

១-កុំបើកបរលើសល្បឿនកំណត់
២-កុំបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ឬគ្រឿងញៀន
៣-ត្រូវគោរពសិទ្ធិអាទិ ភាព គោរពភ្លើង -ផ្លាក សញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក
៤-ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ ដោយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ
៥-ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់ ពិសេសការបើកបរនៅពេលយប់
៦-ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្តដូចជា សំបកកង់ ហ្វ្រាំង ភ្លើងបំភ្លឺ និងចម្កូតជាដើម
៧-ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ទោះជិត ឬឆ្ងាយ
៨-កុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់ ចំពោះរថយន្តដឹកអ្នក ដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរលើសទំងន់ ហើយការផ្សព្វផ្សាយនេះនឹងបន្តធ្វើឡើងនៅតាមចំណុចប្រសព ភ្លើង ស្តុប នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងបណ្តាក្រុង ស្រុកទាំង៦ ៕

ដោយ ៖ងូ សុមុនី





