រដ្ឋបាលខេត្តកណ្តាល ទទួលបានអំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
AKP កណ្តាល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទី ព្រឹទ្ធ សភា ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធានគណៈកម្មការ លេខាធិការ និងសមាជិកនៃគណៈកម្មការ និងលោក លោកស្រី គណៈប្រតិភូព្រឹទ្ធសភាជាតិ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បាននាំយកអំណោយមនុស្សធម៌មានដូចជា ឱសថ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលជាជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ប្រគល់ជូន រដ្ឋបាលខេត្តកណ្តាល។

ពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ខាងលើបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទី ព្រឹទ្ធស ភា បានបញ្ជាក់ថា៖ ក្រោមកិច្ចសហប្រតិ បត្តិការប្រកបដោយប្រសិទ្ធភាព ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បាននាំយកនូវអំណោយមនុស្សធម៌យ៉ាងច្រើន ពីប្រជាជនកូរ៉េ តាមរយៈមូលនិធិចែក រំលែកសង្គ្រោះជីវិតសកល មកជូនដល់ប្រជាពលរដ្ឋកម្ពុជាបានយ៉ាងច្រើនសន្ធឹ កសន្ធាប់ ហើយនឹងជួយជាបន្តបន្ទាប់ទៀត ជាពិសេសសម្រាប់ខេត្តកណ្តាល ក៏ដូចជាខេត្ត-ក្រុងនានាក្នុងព្រះរាជា ណាចក្រកម្ពុជា ។

ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកណ្ដាល និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុក ដាក់ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាក់សាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានាថ្ងៃនេះ គឺជាការរួម ចំណែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការជួយលើកស្ទួយសុខុមាលភាពសាធារណៈ ព្រមទាំងជួយសម្រាលបន្ទុក និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងងាយរង គ្រោះនៅក្នុងមូលដ្ឋានខេត្តកណ្តាលរបស់យើង ប្រកបដោយភាពកក់ក្តៅជាទីបំផុត។
ឯកឧត្តមប្រធានក្រុមប្រឹក្សា បានសម្តែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាពិសេស សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា នៃព្រះរា ជាណាចក្រកម្ពុជា ដែលស្ថាប័នព្រឹទ្ធស ភា មិនត្រឹមតែជា ស្ថាប័ននីតិប្បញ្ញត្តិដ៏កំពូលប៉ុណ្ណោះទេ តែថែមទាំងបានដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ និងប្រកបដោយសេក្តីមេត្តាធម៌ ក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងការទូត និងកៀរគរជំនួយមនុស្សធម៌ពីសហគមន៍អន្តរជាតិ ដែលជាក់ស្តែងគឺជំនួយពីមូលនិធិចែករំ លែកសង្គ្រោះ ជីវិតសកល (Global Life Sharing) មកកាន់មូល ដ្ឋានខេត្តកណ្តាលដោយផ្ទាល់ នាថ្ងៃនេះតាមរយៈការឧបត្ថម្ភគាំទ្រទាំងអំណោយមនុស្សធម៌ និងការលើក កម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំ មិនត្រឹមតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតនៅជុំវិញពិភពលោក ៕
ដោយ ៖ណយ នឿន , ប្រភព៖រដ្ឋបាលខេត្តកណ្តាល





