អភិបាលស្រុកព្រៃកប្បាស អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលឃុំព្រៃល្វា
AKP តាកែវថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៦--អភិបាលស្រុកព្រៃកប្បាស អញ្ជើញជួបសំណេះសំណេះសំណាល ជាមួយថ្នាក់ ដឹកនាំ មន្ត្រីរាជការ ប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃរដ្ឋបាលឃុំព្រៃល្វា។

អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ លោក គិន ភក្ដី អភិបាលនៃគណៈអភិ បាលស្រុកព្រៃកប្បាស ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលស្រុកព្រៃកប្បាស លោកមេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំព្រៃល្វា មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រៃល្វា លោក លោកស្រីនាយកសាលាក្នុងឃុំព្រៃល្វា មន្ត្រីសុខាភិបាលមណ្ឌលសុខភាពព្រៃល្វា មន្ត្រីរាជការរដ្ឋបាលឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ ចូលរួមជាច្រើនរូបផងដែរ។ពិធីនេះរៀបចំឡើងនៅសាលាឃុំព្រៃល្វាស្រុកព្រៃកប្បាសខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៦។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោក គិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស បានធ្វើការណែនាំដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលឃុំព្រៃល្វាទាំងអស់ ត្រូវចូលរួមសហការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ។ទំនាក់ទំនងការងារឱ្យបានល្អនៅក្នុងមូលដ្ឋានឃុំ-ភូមិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាព និងធានានិរន្តរភាពការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ។

លោក គិន ភក្ដី បានមានប្រសាសន៍បន្តថា ត្រូវខិតខំបំពេញការងារនិងបម្រើ សេវាសាធារណៈជូនបងប្អូនប្រជាពលរ ដ្ឋក្នុងមូលដ្ឋាន "លឿន រហ័ស ទាន់ពេលវេលា និងនៅគ្រប់ទីកន្លែង"។ដើម្បីឆ្លើយ តបទៅនឹងតម្រូវការចាំបាច់ របស់បង ប្អូនប្រជាពលរដ្ឋ។ត្រូវខិតខំបំពេញ ការងារ បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងឱ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវ។
លោក គិន ភក្ដី បានមានប្រសាសន៍មន្ថែមថា ត្រូវខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព ជាពិសេសរាល់សំណើឬតម្រូវការរបស់ប្រជាពលរដ្ឋ ត្រូវតែចុះដោះស្រាយឱ្យបានឆាប់រហ័ស តាម ដែលអាចធ្វើទៅបាន។ហើយរាល់ការផ្តល់សេវាទាំងអស់ ត្រូវតែត្រឹមត្រូវតាមនីតិវិធីច្បាប់និងលក្ខខណ្ឌតម្រូវ ដើម្បីជៀសវាងកំហុស ឆ្គង ដែលអាចនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។
លោកអភិបាលស្រុកព្រៃកប្បាស ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរឃុំ-ភូមិ និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវរួមសហការគ្នា លុបបំបាត់នូវអំពើអសកម្មនានា និងធ្វើការទប់ស្កាត់ការប្រើប្រាស់ ការចែកចាយ និងការជួញដូរគ្រឿង ញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ត្រូវបន្តអនុវត្តគោនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ដើម្បីធ្វើយ៉ាងណាឱ្យមូលដ្ឋានរបស់យើងមានសុខសុវត្ថិភាព និងនាំឱ្យបងប្អូនប្រជា ពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់អាជ្ញាធរនិងរាជរដ្ឋាភិបាល។
លោក គិន ភក្ដី បានមានប្រសាសន៍បន្ថែមថា អាជ្ញាធរឃុំ-ភូមិទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគិតគូរឱ្យបានខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅ របស់ក្រុមគ្រួសារវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី ព្រមទាំងក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជា ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ព្រោះអាជ្ញាធរមូលដ្ឋានគឺជាបង្អែកដ៏រឹងមាំ និងកក់ក្ដៅរបស់ប្រជា ពលរដ្ឋ ដូច្នេះការធ្វើការងារដោយភាពម៉ឺងម៉ាត់ រហ័សរហួន ពោរពេញទៅដោយគុណធម៌ គឺជាគន្លឹះក្នុងការកសាងជំនឿចិត្តដល់ប្រជាពលរដ្ឋ៕
ដោយ៖អ៊ុច សៀង





